Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ត្រីក្រសួងការបរទេសចិនស្នើឲ្យជប៉ុនបញ្ឈប់ការបង្កហេតុស្តាំនិយម លើបញ្ហាកោះសមុទ្រចិនខាងកើត

Admin Alynana | Feb 03, 2023
រដ្ឋមន្ត្រីក្រសួងការបរទេសចិនស្នើឲ្យជប៉ុនបញ្ឈប់ការបង្កហេតុស្តាំនិយម លើបញ្ហាកោះសមុទ្រចិនខាងកើត
Clinic narith

លោក Qin Gang  រដ្ឋមន្ត្រីក្រសួងការបរទេសចិន និងសមភាគីជប៉ុនលោកYoshimasa Hayashi  បានពិភាក្សាពីបញ្ហាកោះជម្លោះនៅសមុទ្រចិនខាងកើត នៅថ្ងៃ ព្រហស្បតិ៍(២កុម្ភៈ) ដោយភាគីទាំងពីរ បានបង្ហាញពីក្តីកង្វល់ ហើយលោកQin សង្ឃឹមថាជប៉ុនអាចបញ្ឈប់ការបង្កហេតុ«ស្តាំនិយម»។
កោះជម្លោះនៅសមុទ្រចិនខាងកើតដែលប្រទេសចិនអះអាងថាជាដែនកោះរបស់ខ្លួនហើយប្រទេសជប៉ុនក៏អះអាងថាជាដែនកោះរបស់ខ្លួននោះ ជាជម្លោះដែល បង្កើតភាពជូរចត់មួយនៅក្នុងទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរយូរមកហើយដែលប្រទេសចិនហៅកោះនោះថា កោះ Diaoyu ហើយប្រទេសជប៉ុនហៅ ថាកោះSenkaku។ 

ក្នុងកិច្ចពិភាក្សាទី១របស់រដ្ឋមន្ត្រីទាំងពីរចាប់តាំងពីលោកQin ឡើងកាន់តំណែងនេះ លោក បានប្រាប់ទៅលោករដ្ឋមន្ត្រីការបរទេសជប៉ុនHayashi  ថារដ្ឋាភិបាលទីក្រុងប៉េកាំងសង្ឃឹមថា ជប៉ុនអាចបញ្ឈប់កម្លាំងស្តាំនិយមពីការបង្កជម្លោះលើបញ្ហាដែនកោះជម្លោះ។

លោកHayashiលើកឡើងថា ទំនាក់ទំនងទ្វេរភាគីប្រឈមបញ្ហាជាច្រើននិងកង្វល់ជាច្រើន។ លោកបន្តថា មតិសាធារណៈរបស់ជប៉ុនចំពោះប្រទេសចិនគឺ ធ្ងន់ធ្ងរ ណាស់។ យោងក្រសួងការបរទេសជប៉ុនថ្លែងក្នុងសេចក្តីថ្លែងការណ៍។ ជាមួយគ្នា លោកHayashi បានបង្ហាញអំពីក្តីកង្វល់យ៉ាងខ្លាំងអំពីសមុទ្រចិនខាងកើត រួម មានសកម្មភាពរបស់ប្រទេសចិនជុំវិញដែនកោះនិងការកើនឡើងសកម្មភាពយោធានៅក្បែរប្រទេសជប៉ុន។

ប៉ុន្តែភាគីទាំងពីរ បានឯកភាពលើកិច្ចសហប្រតិបត្តិការកសាងទំនាក់ទំនងស្ថិរភាព និងស្ថាបនា ហើយក៏បាននិយាយដែលថា ពួកគេនឹងបន្តទំនាក់ទំនងជិតស្និទ្ធិគ្រប់លំដាប់ថ្នាក់រួមមានកិច្ចប្រជុំកំពូល។ យោងសេចក្តីថ្លែងការណ៍ជប៉ុន។

លោក Hirokazu Matsuno នាយកខុទ្ទកាល័យជប៉ុនបានបញ្ជាក់នៅថ្ងៃសុក្រថា រដ្ឋមន្ត្រីនៃប្រទេសទាំងពីរមានកិច្ចពិភាក្សានិងបានឯកភាពធ្វើការឈានឆ្ពោះទៅរកទំនាក់ទំនងវិជ្ជមាននិងកិច្ចសហការ។ លោកHirokazu Matsuno  ថ្លែងក្នុងសន្និសីទសារព័ត៌មានដូច្នេះថា«ខ្ញុំយល់ថា កិច្ចពិភាក្សារបស់ពួកគេជាការចាប់ផ្តើមល្អ»៕