Alynana Media Cambodia
Icon Collap
clinic narit

កម្ដៅ​ផែនដី​​នឹង​កើន​លើស​ ១,៥ អង្សាសេ​នៅ​ទសវត្សរ៍​ក្រោយ​

Admin Alynana | Feb 06, 2023
កម្ដៅ​ផែនដី​​នឹង​កើន​លើស​ ១,៥ អង្សាសេ​នៅ​ទសវត្សរ៍​ក្រោយ​
Clinic narith

ការ​សិក្សា​ថ្មី​មួយ​ដែល​​ចេញ​ផ្សាយ​កាល​ពី​​ដើម​សប្ដាហ៍​មុន​ ​បាន​ឱ្យ​ដឹង​ថា​ ពិភព​លោក​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​​ទៅ​ការ​កើន​ឡើ​ង​កម្ដៅ​ដល់​​​កម្រិត​ព្រមាន​គ្រោះ​ថ្នាក់​​ ដែល​នឹង​ធ្វើ​ឱ្យ​មាន​មហន្តរជាតិ​ធម្មជាតិ​ទាក់​ទង​នឹង​អាកាស​ធាតុ​ធ្ងន់​ធ្ងរ​។ ​

អ្នក​​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​ស្ទែនហ្វដ​ ​និង​សាកលវិទ្យាល័យ​រដ្ឋ​ខូឡូរ៉ាដូ​ បាន​ធ្វើការ​សិក្សាដោយ​​ប្រើ​ប្រាស់​​បញ្ញា​សិ​ប្ប​​និម្មិត​(AI)​ដែល​​ចង​ក្រងប្រព័ន្ធ​​​សំណុំ​ទិន្នន័យ​ដ៏​ធំ ​​ដើម្បី​ព្យាករ​​ពេល​វេលា​នៃ​ការ​ឡើង​កម្ដៅ​​​​ហើយ​រក​ឃើញ​ថា​ កម្ដៅ​របស់​ភព​ផែន​ដី​នឹង​កើន​​លើស​ ១,៥ អង្សាសេ(​ប្រើ​ប្រៀប​ធៀប​នឹង​កម្រិត​មុន​សម័យ​បដិវត្តន៍​ឧស្សាហកម្ម) នៅ​ទសវត្សរ៍​ខាង​មុខ​។

​​​​​ការ​សិក្សា​ចុង​ក្រោយ​នេះ​ ក៏​បង្ហាញ​ផង​ដែរ​ថា​​​​​នៅ​ចន្លោះ​ពី​ឆ្នាំ​ ២០៤៤-២០៦៥ ឱកាស​ដែល​ផែន​ដី​ឡើង​កម្ដៅ​លើស​ពី​ ២ អ​ង្សាសេ​​ ​ដែល​អ្នក​វិទ្យាសាស្ត្រ​អន្តរជាតិ​​កំណត់​ថា ​ជា​ចំណុច​ដ៏​គ្រោះ​ថ្នាក់​​សម្រាប់​ពិភព​លោកនោះ​ មាន​រហូត​ដល់​ ៧០ ភាគរយ​។ ការ​កើន​ឡើង​នេះ​ កើត​ឡើង​ទោះ​បី​ជា​ការ​បំភាយ​​ឧស្ម័ន​ផ្ទះ​កញ្ចក់​ធ្លាក់​ចុះ​ក៏​ដោយ​។

នៅ​ពេល​និយាយ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ព្យាករណ៍​នេះ​ ការ​សិក្សា​ចុង​ក្រោយ​បាន​គូស​បញ្ជាក់​​ថា​ AI បាន​វិភាគ​លើ​​​ទិន្នន័យ​ពី​ឆ្នាំ​ ១៩៨០ ដល់​ឆ្នាំ​ ២០២១​ ដោយ​​​លទ្ធផលបង្ហាញ​ថា​ វា​​​​​​អាច​ផ្ទៀង​ផ្ទាត់​ជាមួយ​​កម្រិត​​កម្ដៅ​​របស់​ភព​ផែន​ដីដែល​កើន​ដល់​ ១,១ អង្សាសេ ​​ក្នុង​​​ឆ្នាំ​២០២២​។

​អ្នក​វិទ្យាសាស្ត្រ​អាកាស​ធាតុ​នៃ​សាកលវិទ្យាល័យ​ស្ទែនហ្វដ​ ​លោក​Noah Diffenbaugh​ ដែល​ជា​​អ្នក​ស្រាវ​ជ្រាវ​ក្នុង​ការ​សិ​ក្សា​​ថ្មី​នេះ​ជាមួយ​អ្នក​វិទ្យាសាស្ត្រ​បរិយាកាស​ លោក​ស្រី ​Elizabeth Barnes ​បាន​​ថ្លែង​ថា​​៖«​យើង​មាន​ភ័​ស្តុតាង​ច្បាស់​ លា​ស់​ណាស់​អំពី​ផល​ប៉ះ​ពាល់​លើ​ប្រព័ន្ធ​អេកូឡូស៊ី​ផ្សេង​ៗ​គ្នា​ពី​​ ការ​កើន​​ឡើង​កម្ដៅ​ ១អង្សាសេ​ ដែល​ផែន​ដី​បាន​ប្រឈម​រួច​ហើ​យ​»។ លោក​បន្ត​ថា​៖«​ការ​សិក្សា​ថ្មី​នេះបង្ហាញ​ថា​​​​យើង​ប្រាកដ​ជា​នឹង​ប្រឈម​មុខ​នឹង​ការ​ប្រែ​ប្រួល​​ជា​បន្ត​បន្ទាប់​នៃ​អាកា​ស​ធាតុ​​ដែល​បង្កើន​ផល​ប៉ះពាល់​​​ដែល​យើង​ជួប​ប្រទះ​រួច​ស្រាប់​ហើយ​»។
​​​​
គួរ​រំឭក​ថា​ មិន​ថា​ ១,៥ ឬ​ ២ អង្សាសេ​ គឺ​ជា​កម្រិត​​ស្តង់ដានៃ​សីតុណ្ហភាព​​២​​ដែល​​គេ​ចាត់​ទុក​ជា​អន្តរជាតិ​ជា​ចំណុច​វិបត្តិ​ ក្រោ​ម​កិច្ច​ព្រម​ព្រៀង​​ស្ដី​ពី​អាកាស​ធាតុ​​​ក្រុង​ប៉ារីស​របស់​អង្គការ​សហប្រជាជាតិ។ ​កិច្ច​ព្រម​ព្រៀង​ដែលមាន​​ប្រទេស​ជិត​ ២០០ បាន​ចុះ​ហត្ថលេខានេះ​ បាន​សន្យា​ថា​ នឹង​រក្សា​​កម្ដៅ​របស់​ពិភព​លោក​សន្យា​​​មិន​ឱ្យ​លើស​ពី​ ២អង្សា សេ​ បើ​ប្រៀប​ធៀប​នឹង​ស​ម័យ​មុន​បដិវត្តន៍​ឧស្សាហកម្ម​​​ ​ ​ហើយ​ថា ​​​​ការ​រក្សា​​កម្ដៅ​មិន​ឱ្យ​​លើស​ ១,៥ អង្សាសេ​ ​​​អាច​​​កាត់​បន្ថយ​ហានិភ័យ​ និង​ផល​ប៉ះ​ពាល់​​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​បាន​យ៉ាង​សំខាន់​​​​៕