Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជា ជាប្រទេសក្រីក្រតែមានបេះដូងមនុស្សធម៌ ផ្តល់ជំនួយមួយសែនដុល្លារ ដល់តួកគីក្នុងគ្រោះរងជួយដី

Admin Alynana | Feb 08, 2023
កម្ពុជា ជាប្រទេសក្រីក្រតែមានបេះដូងមនុស្សធម៌ ផ្តល់ជំនួយមួយសែនដុល្លារ ដល់តួកគីក្នុងគ្រោះរងជួយដី
Clinic narith

ភ្នំពេញ៖ កម្ពុជា មានក្តីរន្ធត់បន្ទាប់ពីបានទទួល ព័ត៌មានអំពីសោកនាដកម្ម នៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ ដែលបានកើតឡើងនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣។

រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត និងបានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេស ក្រុមគ្រួសារនៃសព ព្រមទាំងបានប្រសិទ្ឋពរ សព្វសាធុការជូនចំពោះអ្នករងរបួសទាំងអស់ និងតំបន់នានា ដែលរងផលប៉ះពាល់ សូមឆាប់ជាសះស្បើយ និងត្រូវបានស្តារឡើងវិញឆាប់រហ័ស។

ក្នុងស្មារតីមិត្តភាពជិតស្និទ្ធ សាមគ្គីភាព និងចូលរួមជួយសម្រាលទុក្ខលំបាក របស់រដ្ឋាភិបាលតួកគី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបរិច្ចាគវិភាគទាន ជាទឹកប្រាក់ចំនួន ១០០,០០០ (មួយសែន)ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ៕