Alynana Media Cambodia
Icon Collap
clinic narit

ការងារជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំរួចរាល់១០០ភាគរយហើយ

Admin Alynana | Feb 08, 2023
ការងារជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំរួចរាល់១០០ភាគរយហើយ
Clinic narith
 
នៅថ្ងៃទី ៨ កុម្ភៈ ២០២៣នេះ ឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានអោយដឹងថា គម្រោងជួសជុលខ្លោងទ្វារតាកាវនៅទិសខាងលិចរបស់ក្រុងអង្គរធំ បានរួចរាល់ជាស្ថាពរហើយ ដែលបច្ចុប្បន្នក្រុមការងារកំពុងសម្អាតទីតាំងការដ្ឋាន និងបង្ហើយការងារដែលនៅសេសសល់មួយចំនួនតូចតែប៉ុណ្ណោះ។
 
ឯកឧត្តម បានឱ្យដឹងទៀតថា ការងារស្ថិតនៅជាប់ខ្លោងទ្វារនេះ គឺក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តជួសជុលជញ្ជាំងតែប្រវែង៥ម៉ែត្រ និងកម្ពស់១ម៉ែត្រ៤តឹក ឋិតនៅពីលើកំពែងភ្ជាប់សងខាងតួខ្លោងទ្វារ ទៅតាមអនុសាសន៍របស់អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ដើម្បីរក្សាបាននូវទ្រង់ទ្រាយដើមរបស់រចនាសម្ពន្ធខ្លោងទ្វារឡើងវិញ។ ការងារនេះ នៅសល់តែដាប់ខ្សែក្បាច់ និងចាក់ដីបំពេញកន្លែងហូរច្រោះលើខ្នងកំពែងជាប់នឹងតួខ្លោងទ្វារ ហើយនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ។
 
រីឯការងារជួសជុលចម្លាក់ទេវតាទាញព្រ័ត្រ ក្រុមការងារនឹងបន្តជួសជុលជាបន្តបន្ទាប់ ដោយដាក់រូបពេញលេញ មានដៃ ជើង និងមានព្រះកេសខ្លះៗ ដោយឡែក រូបយក្សទាញព្រ័ត្រ គឺមានភាពស្មុកស្មាញបន្ទិចដោយសារគ្រឹះ។
 
ឯកឧត្ដម បន្តទៀតថា មុននឹងបញ្ចប់ការងារជួសជុលខ្លោងទ្វារទាំងមូល អាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវត្រង់ចំណុចច្រកចេញចូលនៃតួខ្លោងទ្វារ ដើម្បីស្វែងយល់ពីរចនាសម្ពន្ធបាតរបស់ខ្លោងទ្វារ។ យើងបានរកឃើញមានរន្ធសម្រាប់ដាក់សសរឈើនៅកម្រាលថ្មបាយក្រៀម ថ្មភក់ដែលអាចមានសំណង់ឈើនៅសម័យនោះផង៕
រូបភាព៖ អាជ្ញាធរជាតិអប្សរា
329707604_889872565682569_5721787531149047433_n329971784_2090845671115270_5371830130784734647_n327098997_728656911973184_4016734187274541049_n329710136_3320660084912812_3200919993419002612_n329350223_562304255830761_5978850741606483177_n328283505_860066338436996_3801290366087712654_n329602642_1005361950429658_3631478126156623029_n328700771_1120139368681645_7893142002461597983_n329589966_2338767216286086_231881352709669453_n329203847_1125255054817054_9108013953708974839_n329136397_708065411021710_7133980414794272200_n329534750_1546334405875148_1057809664770465598_n329427664_1231233750905952_5245307710585357242_n328987437_2444927395675302_57704560077863818_n