សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យធ្វើការសម្របសម្រួល វាយ និងធ្វើការរុះរើរបងដែលសង់លយចូលឆ្នេរ អូរឈើទាលចេញ។
បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការសម្របសម្រួល និងជូនដំណឹង ដល់ម្ចាស់កម្មសិទ្ធិករ ដីដែល មានប័ណ្ណកម្មសិទ្ធិ នៅឆ្នេរអូឈើទាល ឱ្យធ្វើការរុះរើ កែលម្អរបង នៅប៉ែកខាងសមុទ្រចេញ។