Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចំនួនអ្នកស្លាប់ក្នុងការរញ្ជួយដីនៅទួរគី និងស៊ីរីឡើងដល់ជាង ៤ម៉ឺននាក់

Admin Alynana | Feb 15, 2023
ចំនួនអ្នកស្លាប់ក្នុងការរញ្ជួយដីនៅទួរគី និងស៊ីរីឡើងដល់ជាង ៤ម៉ឺននាក់
Clinic narith

ទួរគី៖ លោក​ប្រធានាធិបតី​ទួរគី Recep Tayyip Erdoğan និយាយថា ​មនុស្ស​ចំនួន ៣៥.៤១៨​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​ទួរគី ដោយសារ​ការរញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ដែល​ក្លាយ​ជា​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​បំផុត ចាប់តាំងពី​ការបង្កើត​ប្រទេស​រយៈពេល​ជាង ​១០០​ឆ្នាំ​មកនេះ​។

លោក Erdogan និយាយថា អគារ​ចំនួន​ ៤៧.០០០​កន្លែង​ដែលមាន​ប្រជាជន​រស់នៅ​ចំនួន ​២១១.០០០​នាក់​ត្រូវបាន​បំផ្លាញ ឬ​នឹង​តម្រូវ​ឲ្យ​វាយកម្ទេច​ចោល។ ​ចំនួន​អ្នក​ស្លាប់​ដែល​បាន​បញ្ជាក់​នេះ​មាន​ចំនួន​លើស​ការ​រញ្ជួយ​ដី​ដ៏​ធំ​នៅ​ខេត្ត Erzincan កាលពី​ឆ្នាំ១៩៣៩ ​ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ ៣៣.០០០​នាក់​។ លោក Erdoğan បាន​និយាយ​ថា មនុស្ស​ចំនួន ​១០៥.៥០៥​នាក់​បាន​រងរបួស​ក្នុង​គ្រោះ​រញ្ជួយ​ដី​កាលពី​ថ្ងៃទី​៦ ​ខែកុម្ភៈ ដែល​ចំណុច​កណ្ដាល​នៃ​ការ​រញ្ជួយ​ស្ថិតនៅ​ជុំវិញ​ទីក្រុង​កា​រ៉ា​ម៉ាន់​ម៉ា​រ៉ា​ស់ (Kahramanmaras) និង​រលក​រញ្ជួយ​ផ្សេង​ទៀត​។ ​លោ​កថា ​ការ​រញ្ជួយ​ដី​នេះ​មាន​ទំហំ​ធំ​ស្មើនឹង​ការ​បំផ្លិចបំផ្លាញ​ ដោយសារ​គ្រាប់បែកបរមាណូ​។​

​យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន Reuters ទទួល​បាន​ពី​សារព័ត៌មាន​រដ្ឋ​ស៊ី​រី និង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ មនុស្ស​ជាង ​៥.៨១៤​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​ស៊ី​រី​។ ​ចំនួន​មនុស្ស​ស្លាប់​ទាំង​២ ​ប្រទេស​បាន​កើន​ឡើង​ដល់​ជាង ​៤១.០០០​នាក់ ហើយ​ចំនួន​​ប្រាកដ​នឹង​កើន​ឡើង​ថែមទៀត ខណៈ​ក្រុម​អ្នក​សង្គ្រោះ​បាន​រក​ឃើញ​សាកសព​កាន់​តែ​ច្រើន ហើយ​ឱកាស​នៃ​ការ​រក​ឃើញ​អ្នក​នៅ​មាន​ជីវិត​កាន់តែ​តិច​។ ការ​រញ្ជួយ​ដី​នេះ​បាន​ប៉ះពាល់​ដល់​ខេត្ត​ចំនួន​១០ ក្នុង​ប្រទេស​ទួរគី​ដែល​មាន​ជម្រក​ពលរដ្ឋ​ប្រមាណ ​១៣.៥​លាន​នាក់ ព្រមទាំង​តំបន់​ដ៏​ធំ​មួយ​នៅ​ភាគ​ពាយ័ព្យ​ក្នុង​ប្រទេស​ស៊ី​រី​ដែល​មាន​ប្រជាជន​រាប់​លាន​នាក់​រស់នៅ​៕