Alynana Media Cambodia
Icon Collap
clinic narit

ដំណឺងល្អ ! កីឡាករ កីឡាការិនី ដែលរងរបួសនឹងត្រូវសម្រាកព្យាបាលដោយឥគិតថ្លៃ

Admin Alynana | Feb 15, 2023
ដំណឺងល្អ ! កីឡាករ កីឡាការិនី ដែលរងរបួសនឹងត្រូវសម្រាកព្យាបាលដោយឥគិតថ្លៃ
Clinic narith

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសម្រេចឲ្យក្រសួងសុខាភិបាល រៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី ដែលរងរបួស ក្នុងការប្រកួតដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីកន្លងមក សម្តេចមើលឃើញពីការលំបាករបស់បងប្អូនកីឡាករ កីឡាការិនីមួយចំនួន ដែលបានរងរបួសដោយការប្រកួត ហើយលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ដោយរាប់ទាំងការលំបាកលើការចំណាយថវិកាផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ បានជំរុញឲ្យក្រសួងសុខាភិបាល រៀបចំឲ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរ ដល់ការប្រកួតស៉ីហ្គេមនាពេលខាងមុខនេះ។

តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «បងប្អូនកីឡាករកីឡាការិនី! កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួន បានរងរបួសដោយការប្រកួត ពិសេសកីឡាបាល់ទាត់ និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាក ក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដោយរាប់ទាំងការលំបាកលើថវិកា លើការព្យាបាលផង ដែលជាញឹកញាប់ភរិយាខ្ញុំ បានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាល ចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។

ដោយមើលឃើញនូវការលំបាកបែបនេះ ព្រឹកនេះខ្ញុំបានពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង និងលោកជំទាវ យក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាល កីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពដែលមានចំនួនគ្រែពី ១០០ទៅ២០០គ្រែ។
ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាម ស្ថានភាពរបួស។

សូមក្រសួងសុខាភិបាល រៀបចំឲ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរ ដល់ការប្រកួតស៉ីហ្គេមនាពេលខាងមុខ។ សូមកីឡាករ កីឡាការិនីទទួលយកនូវ សេវាព្យាបាលនៅមន្ទីរពេទ្យនេះ ដោយការពេញចិត្ត»៕fn-2023-02-15-10-18-17-0