Alynana Media Cambodia
Icon Collap
clinic narit

ចក្រភព​អង់គ្លេស​​កំពុងប្រឈមមុខ​នឹង​ការខ្វះខាត​ស្បៀងអាហារ​រហូតដល់​ខែឧសភា

Admin Alynana | Feb 25, 2023
ចក្រភព​អង់គ្លេស​​កំពុងប្រឈមមុខ​នឹង​ការខ្វះខាត​ស្បៀងអាហារ​រហូតដល់​ខែឧសភា
Clinic narith

 

(ឡុងដ៍)៖ សមាគម​កសិកម្ម​ឈានមុខ​មួយ​បាន​ព្រមាន​ថា ចក្រភព​អង់គ្លេស​អាច​ប្រឈមមុខ​នឹង​ការខ្វះខាត​ស្បៀងអាហារ​រហូតដល់​ខែឧសភា បន្ទាប់ពី​អាកាសធាតុ​អាក្រក់​នៅ​អាហ្វ្រិក​ខាងជើង និង​ពន្យារពេល​ដាំ​ដុះ​នៅក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

សមាគមអ្នកដាំ Lea Valley បាននិយាយថា ខ្សែសង្វាក់ផ្គត់ផ្គង់បច្ចុប្បន្នកំពុងជួបបញ្ហាការនាំចូល ហើយកាន់តែធ្ងន់ធ្ងរដោយកសិករចក្រភពអង់គ្លេសបានពន្យារពេលដាំដំណាំដោយសារតែតម្លៃថាមពលខ្ពស់។

ប្រទេសអាហ្រ្វិកខាងជើងដែលជាប្រទេសអ្នកផ្គត់ផ្គង់ដ៏ធំ បានមើលឃើញសីតុណ្ហភាពត្រជាក់ ភ្លៀង និងទឹកជំនន់ជាច្រើនសប្តាហ៍ ដែលបានប៉ះពាល់ដល់សមត្ថភាពរបស់កសិករ និងអ្នកផ្គត់ផ្គង់ក្នុងការប្រមូលផល និងដឹកជញ្ជូនដំណាំ។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសត្រូវនាំចូលផ្លែឈើ និងបន្លែក្រៅរដូវជាច្រើនក្នុងរដូវរងារ ខណៈដែលប្រទេសម៉ារ៉ុក និងអេស្ប៉ាញដែលជាអ្នកនាំចូលនាំមុខគេលើដំណាំដូចជា ប៉េងប៉ោះ ត្រសក់ ម្ទេស និងពងទាជាដើម កំពុងទទួលរងពីលក្ខខណ្ឌអាកាសធាតុមិនល្អ និងជួបបញ្ហាដឹកជញ្ជូន។

ការធ្លាក់ចុះយ៉ាងខ្លាំង នៃការនាំចូលបាននាំឱ្យផ្សារទំនើបមួយចំនួន ដាក់កម្រិតលើបរិមាណផ្លែឈើ និងបន្លែមួយចំនួនពីប្រទេសម៉ារ៉ុក និងអេស្ប៉ាញ ដែលអតិថិជនអាចទិញបាន៕ 
_128724621_9a6390e4-1ca6-4a2d-96ae-c56a1fbe6fda_128701641_shortages3