Alynana Media Cambodia
Icon Collap
clinic narit

ដំណឹងល្អ ! សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាផ្លូវរថភ្លើងនឹងអភិវឌ្ឍទៅជាផ្លូវរថភ្លើងល្បឿនលឿនទាំងអស់

Admin Alynana | Mar 01, 2023
ដំណឹងល្អ ! សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាផ្លូវរថភ្លើងនឹងអភិវឌ្ឍទៅជាផ្លូវរថភ្លើងល្បឿនលឿនទាំងអស់
Clinic narith

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងធ្វើការសាងសង់ និងកែលម្អផ្លូវរថភ្លើងដែលមានទាំងអស់នៅក្នុងប្រទេសកម្ពុជា ឲ្យទៅជាផ្លូវរថភ្លើងល្បឿនល្បឿន។ ប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីនេះត្រូវបានធ្វើឡើងនៅក្នុងពិធីពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងនៅក្នុងពិធីខាងលើសម្ដេចតេជោបានមានប្រសាសន៍ដូច្នេះថា «យើងត្រូវតែធ្វើឲ្យផ្លូវរទេះភ្លើងរបស់យើង ក្លាយជារទេះភ្លើងល្បឿនលឿនទាំងអស់»។ ក្នុងនោះសម្ដេចក៏បានអំពាវនាវ និងលើកទឹកចិត្ដឲ្យប្រទេសនានាចូលរួមក្នុងការសាងសង់គម្រោងផ្លូវដែកនេះ  ហើយរៀបចំធ្វើ BOT ព្រោះដោយសាររាជរដ្ឋាភិបាលមិនចង់ខ្ចីប្រាក់ពីបរទេសក្នុងចំនួនដ៏ធំយកមកធ្វើផ្លូវរថភ្លើងល្បឿនលឿននេះឡើយ។

សម្ដេចបន្ដថា ការអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿននេះគឺដើម្បីជំនួសឲ្យផ្លូវដែកចាស់ដែលនសព្វថ្ងៃនេះរត់បានត្រឹម ៣០ គីឡូម៉ែត្រ ស្របពេលផ្លូវរថភ្លើងល្បឿនលឿនរត់បានដល់ទៅ ១៣០ គីឡូម៉ែត្រក្នុង១ម៉ោង។

សូមជម្រាបផងដែរថា ទាក់ទងផ្លូវរថភ្លើងល្បឿនលឿននេះដែរ តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការសិក្សាបឋមគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញទៅក្រុងប៉ោយប៉ែត្រមានប្រវែង ៣៨២ គីឡូម៉ែត្រ ត្រូវការថវិកាសាងសង់ជាង ៤ ពាន់លានដុល្លារ ដោយរួមបញ្ជូលទាំងក្បាល និងទូរភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ ឆ្នាំ។

ក្រៅពីគម្រោងផ្លូវរថភ្លើងខាងលើ រាជរដ្ឋាភិបាលក៏មានគម្រោងសាងសង់រថភ្លើងល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្ដព្រះសីហនុ និងមួយខ្សែទៀតគឺពីភ្នំពេញតភ្ជាប់ទៅកាន់ប្រទេសវៀតណាមផងដែរ៕
Newsដំណឹងល្អ! កម្ពុជាអាចនឹងមានផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញទៅខេត្តទាំង៣នេះ – ខ្មែរប៉ុស្ដិ៍