Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងកសិកម្មកម្ពុជា ជំរុញកិច្ចសន្យាកសិកម្មដើម្បីងាយស្រួលស្វែងរកទីផ្សារ

Admin Alynana | Mar 01, 2023
ក្រសួងកសិកម្មកម្ពុជា ជំរុញកិច្ចសន្យាកសិកម្មដើម្បីងាយស្រួលស្វែងរកទីផ្សារ
Clinic narith

ក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និង នេសាទ  បានបេ្តជ្ញាអនុវត្តនូវយុទ្ធសាស្រ្តនានា សំដៅជំរុញការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈគិច្ចសន្យា​កសិកម្ម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានដឹកនាំការជួបជុំនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ដោយមានការចូលរួមពីតួអង្គពាក់ព័ន្ធ នឹងវិស័យស្រូវអង្ករលើផែនការផលិត និងកិច្ចសន្យាកសិកម្ម សំដៅការពង្រីកការសហការរវាងកសិកររាប់ម៉ឺនរាប់សែននាក់ដើម្បីទទួលបានកិច្ចសន្យាទីផ្សារ។

ឯកឧត្តមបានបន្ថែមទៀតថា នៅខេត្តបាត់ដំបង មានរោងម៉ាស៊ីនចំនួន៧ ត្រៀមសហការជាមួយសហគមន៍កសិករ លើកិច្ចសន្យាជាមួយបរិមាណស្រូវ ២១០០០ តោន។

ការងារសំខាន់ក្រោយការជួបជុំនេះ គឺការរៀបចំ និងគាំទ្រដល់សហគមន៍កសិកម្មដើម្បីរៀបចំផែនការឲ្យឆ្លើយតបនឹងផែនការកិច្ចសន្យាកសិកម្មនេះ។

ការសម្របសម្រួលឲ្យកសិកររាប់ពាន់ ឬ រាប់ម៉ឺន ឬ រាប់សែននាក់ឲ្យសហការគ្នាដោយឈរលើគោលការណ៍ និងស្តង់ដារួម ដើម្បីផ្សាភ្ជាប់មកទីផ្សារជាការងារលំបាកតែសំខាន់សម្រាប់កសិករខ្នាតតូច និងវិស័យកសិកម្មនៅកម្ពុជា។ យើងនឹងរួមគ្នាធ្វើការកសាងសហគមន៍កសិកម្មនិងកិច្ចសន្យាកសិកម្មឲ្យបានល្អប្រសើរ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងអ្នកយកព័ត៌មាន កាលពីពេលថ្មីៗ  ឯកឧត្តម យ៉ង សាំង កុមារ បានមានប្រសាសន៍ថា​ ក្រសួងកសិកម្ម បានរៀបចំយុទ្ធសាស្រ្ត ក្នុងការជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាពិសេស ចំណាយថ្លៃដើម នឹងត្រូវកាត់បន្ថយ ដើម្បីរក្សាបាននូវផលចំណេញខ្ពស់។

យុទ្ធសាស្រ្តនឹងត្រូវបានធានា ថា កសិករនឹងមានផលិផលកសិកម្មដែលមានគុណភាពខ្ពស់ដែលត្រូវនឹងតំរូវការទីផ្សារ។ ជាងនេះទៀត វាការចាំបាច់ក្នុងការធានាថាកសិករមានកិច្ចសន្យាជាមួយនឹងម្ចាស់រោចក្រកិនស្រូវដែលធានាការនាំចេញទៅកាន់ទីផ្សារ និង តម្លៃសមរម្យ។

លោកបន្ថែមទៀតថា ក្រសួងនឹងគាំទ្រពួកគេ ជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ និង ការផលិតស្រូវ ដើម្បីធានា តួអង្គ ពាក់ព័ន្ធនឹងធ្វើការរួមគ្នា ជាប្រព័ន្ធ ដែលយើងហៅថា ប្រព័ន្ធទីផ្សារ និង ផលិតកម្មស្រូវអង្ករ កម្ពុជា៕