Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនវៀតណាម ចែកចាយរថយន្តដំបូងរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ៤៥ គ្រឿង

Admin Alynana | Mar 03, 2023
ក្រុមហ៊ុនវៀតណាម ចែកចាយរថយន្តដំបូងរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ៤៥ គ្រឿង
Clinic narith

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast បានចែកចាយដឹកជញ្ជូនរថយន្តរបស់ខ្លួនចំនួន ៤៥គ្រឿងដំបូង ដល់អតិថិជននៅរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃពុធបើកឆាកខែមីនា ដែលជាការលក់លើកដំបូងរបស់ខ្លួននៅខាងក្រៅប្រទេស។

VinFast ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup JSC (VIC.HM) បានដឹកជញ្ជូនរថយន្តចំនួន ៩៩៩ គ្រឿងទៅកាន់រដ្ឋកាលីហ្វ័រញ៉ាតាំងពីខែវិច្ឆិកាមកម្ល៉េះ ប៉ុន្តែត្រូវបានខកខានមិនត្រូវតម្លៃគ្នាជាងពីរខែក្នុងការចែកចាយដឹកជញ្ជូនបន្ត។ យ៉ាងណា រហូតមកដល់ដើមខែមីនានេះ VinFast បានសម្រេចសម្រួចដឹកចេញនូវរថយន្តអគ្គិសនីរបស់ខ្លួន ៤៥គ្រឿងដំបូងសម្រាប់អតិថិជនក្នុងរដ្ឋកាលីហ្វ័រញ៉ា​ ប្រើប្រាស់សាកល្បង។

ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃទី ១ ខែមីនាថា VF8 City Edition Eco ដែលជារថយន្តម៉ាកយីហោថ្មីសម្រាប់កម្រិតទាប នឹងមានថាមពលថ្មប៉ាន់ស្មាន EPA ធ្វើដំណើរបានក្នុងចម្ងាយ ២០៧ ម៉ាយស្មើនឹង ៣៣៣គីឡូម៉ែត្រ។ VinFast បាននិយាយថា រថយន្តដំបូង អតិថិជនអាចរកបានសម្រាប់ជួលតាមរយៈ US Bancorp (USB.N) ខណៈរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) មិនទាន់ផ្តល់ចំណាត់ថ្នាក់សុវត្ថិភាពផ្លូវការនៅឡើយទេ។ សម្រាប់ការមកដល់ដ៏ថ្មីស្រឡាងនេះ VinFast ត្រូវបានទទួលការ ឧបត្ថម្ភធនរហូតដល់ ៧៥០០ដុល្លារក្នុងមួយយានជំនិះ ក្រោមកម្មវិធីលើកទឹកចិត្តរបស់លោកប្រធានាធិបតី Joe Biden។ នេះបើយោងតាមគេហទំព័រសេវាប្រាក់ចំណូលប្រព័ន្ធផ្ទៃក្នុងអាមេរិក US Internal Revenue Service (IRS)

ជាមួយគ្នានេះ VinFast ក៏​កំពុង​សម្លឹង​រក​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន​ផលិត​រថយន្តអគ្គិសនីផ្សេងៗ​ដូចជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ដែល​ដឹកនាំ​ដោយ Tesla (TSLA.O)ផងដែរ៕

ប្រភព៖ ALJAZEERA