Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តអោយបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញកំណើនផលិតកម្ម និង សេដ្ឋកិច្ច

Admin Alynana | Mar 06, 2023
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តអោយបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញកំណើនផលិតកម្ម និង សេដ្ឋកិច្ច
Clinic narith

នៅក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និង សញ្ញាបត្រ​ជូន សិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅព្រឹកថ្ងៃចន្ទ ទី ០៦ ខែមីនា ឆ្នាំ ២០២៣នេះ សមេ្តចតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា  បានមានប្រសាសន៍ថា ការយកឈ្នះ ជំងឺកូវីត ១៩ បើកសកម្មភាពសង្គមឡើងវិញ រហូតធ្វើអោយសេដ្ឋកិច្ចមានកំណើនមកវិញ ដោយសារតែមានការរួបរួមគ្នាក្នុងសង្គមខ្មែរ។

នេះដោយសារតែខិតខំប្រឹងប្រែងរួមគ្នា  ក្នុងការប្រយុទ្ធប្រឆាំងជំងឺ​កូវិត ១៩ ធ្វើអោយកំណើនសេដ្ឋកិច្ចបានកើនឡើងក្នុងរង្វង់ ៣ ភាគរយ នៅឆ្នាំ ២០២១​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង ៥.២ ​នៅឆ្នាំ ២០២២ បន្ទាប់ពីធ្លាក់ចុះប្រមាណ -៣.១ ភាគរយនៅឆ្នាំ ២០២០។

នៅក្នុងឱកាសនេះដែរ  សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញកំណើនផលិតកម្មក្នុងស្រុក និងកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែ មិនមែនឱ្យបោះបង់ចោលការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ អ៊ឹចឹងទេចំណុចនៃការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តការខិតខំដើម្បីបន្តទៀត ប៉ុន្តែការនិយាយយ៉ាងដូច្នេះ មិនមែនឱ្យបោះបង់ចោលការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ទេ នៅតែមានការលើកទឹកចិត្ត ក៏ប៉ុន្តែ ខ្ញុំចង់ចង្អុលបង្ហាញថាដើម្បីជំរុញទៅដល់កំណើនសេដ្ឋកិច្ច និងផលិតកម្ម ទាំងផលិតកម្មក្នុងស្រុក និងការទាក់ទាញវិនិយោគទាមទារឱ្យមានជំនាញ»

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងផ្តល់នូវការរៀបចំដើម្បីឱ្យបណ្តុះបណ្តាលសម្រាប់សិស្សក្រីក្រចំនួន ១.៥លាននាក់។

លោកបានបន្ថែមថា ការបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យមានជំនាញច្បាស់ គឺដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ដូច្នេះ ប្រសិនបើអ្នកវិនិយោគមកកាន់កម្ពុជា​ប៉ុន្តែបែរជាយើងគ្មានអ្នកជំនាញវិជ្ជាជីវៈច្បាស់លាស់នោះនឹងមិនទទួលបានឱកាសការងារនោះទេ៕