Alynana Media Cambodia
Icon Collap
clinic narit

ការនាំចូលប្រេងរបស់ឥណ្ឌាពីប្រទេសរុស្ស៊ីបានកើនឡើងដល់កម្រិតខ្ពស់បំផុត

Admin Alynana | Mar 07, 2023
ការនាំចូលប្រេងរបស់ឥណ្ឌាពីប្រទេសរុស្ស៊ីបានកើនឡើងដល់កម្រិតខ្ពស់បំផុត
Clinic narith

ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌា ដែលជាអ្នកនាំចូលប្រេងឆៅធំជាងគេទី របស់ពិភពលោកបន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក បានកើនឡើងដល់កំណត់ត្រា ១.៦២ លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងខែកុម្ភៈ នេះបើតាមរបាយការណ៍របស់ភ្នាក់ងារហិណ្ឌូកាលពីថ្ងៃអាទិត្យទី ៥ខែមីនាដកស្រង់ដោយអ្នកតាមដានទំនិញ Vortex

តួលេខបាន​បង្ហាញ​ថា រុស្ស៊ី​ជា​អ្នក​ផ្គត់ផ្គង់​ប្រេងឆៅ​ធំ​បំផុត​របស់​ឥណ្ឌា​ជាប់មករហូតក្នុង​រយៈពេល​ប្រាំ​ខែ​ជាប់​គ្នាការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាក៏បានកើនឡើង ២៨% ពីមួយខែទៅមួយខែ ហើយលើសពីការចែកចាយរួមគ្នាពីប្រទេសអ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីត ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ឥណ្ឌាអស់ជាច្រើនទសវត្សរ៍ទៅទៀត។ ការនាំចូលពីអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះ ១៦% ពីមួយខែទៅមួយខែមកត្រឹម ៦៤៧,៨០០បារែលក្នុងមួយថ្ងៃ ខណៈពេលដែលការដឹកជញ្ជូនពីប្រទេសអ៊ីរ៉ាក់ក៏មាននៅត្រឹមប្រហែល ៩៣៩,៩០០ បារែលក្នុងមួយថ្ងៃដែរ។

សរុបជារួមមកដល់ឥឡូវនេះ រុស្ស៊ីបានផ្គត់ផ្គង់ ៣៥% នៃការនាំចូលប្រេងទាំងអស់របស់ឥណ្ឌា ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់មួយ ព្រោះចំណែកផ្គត់ផ្គង់របស់រុស្ស៊ីក្នុងទីផ្សាឥណ្ឌាកាលពីឆ្នាំ២០២១ គឺមានតិចជាង ១%។

ការទិញនេះ បានកើតឡើងបន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន និង ការដាក់ទណ្ឌកម្មលោកខាងលិច។ ការរឹតបន្តឹងនេះបានបណ្តាលឱ្យរុស្ស៊ីបាត់បង់អ្នកទិញប្រេងលោកខាងលិចជាទម្លាប់របស់ខ្លួន ហើយបានបង្ខំឥណ្ឌាឱ្យស្វែងរកទីផ្សារជំនួសសម្រាប់ថាមពលរបស់ខ្លួនវិញ តាមរយៈការណែនាំការបញ្ចុះតម្លៃ។

​បើ​តាម​ប្រធាន​ផ្នែក​វិភាគ​អាស៊ី​ប៉ាស៊ីហ្វិក Serena Huang “ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាកំពុងរីករាយនឹងការជំរុញការចម្រាញ់ពីប្រេងឆៅរុស្ស៊ីដែលបានបញ្ចុះតម្លៃ”។

ប្រភព៖ SKY NEWS