Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសមីយ៉ាន់ម៉ានាំចូលរថយន្តប្រើថ្មអគ្គិសនីដំបូងពីប្រទេសចិន

Admin Alynana | Mar 07, 2023
ប្រទេសមីយ៉ាន់ម៉ានាំចូលរថយន្តប្រើថ្មអគ្គិសនីដំបូងពីប្រទេសចិន
Clinic narith

ប្រទេសមីយ៉ាន់ម៉ានាំចូលរថយន្តប្រើថ្មអគ្គិសនីដំបូងពីប្រទេសចិន ចំពេលដែលមានការគាំទ្រគោលនយោបាយពីរបបយោធាលោកមីនអ៊ុងឡាំង។ នេះបើតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មានចិនស៊ីនហួរនៅថ្ងៃអង្គារទី ៧ ខែមីនា ឆ្នាំ២០២៣។

លោកស្រី Myat Mon Thein អគ្គនាយការងនៃក្រសួងឧស្សាហកម្មមីយ៉ាន់ម៉ាបាននិយាយថា “រថយន្តដែលផលិតពីប្រទេសចិន គឺជារថយន្តដែលត្រូវបានណែនាំច្រើនបំផុតសម្រាប់ការនាំចូល។ រថយន្ត EV របស់ចិនទទួលបានជោគជ័យយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។ ដូច្នេះហើយ យើងកំពុងលើកទឹកចិត្តឱ្យមានការនាំចូលរថយន្ត BEVs ពីប្រទេសចិន”។ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍វិស័យ EV របស់ខ្លួន មីយ៉ាន់ម៉ាបានបង្កើតគណៈកម្មាធិការឈានមុខថ្នាក់ជាតិស្តីពីការអភិវឌ្ឍន៍យានយន្តអគ្គិសនី និងអាជីវកម្មពាក់ព័ន្ធនៅក្នុងខែមិថុនាឆ្នាំមុន។ បន្ទាប់មក ប្រទេសនេះបានផ្តល់ការអនុគ្រោះពន្ធកម្រិតសូន្យលើរថយន្ត EV នាំចូល ដែលបានចូលជាធរមានចាប់ពីថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំមុនរហូតដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំនេះ។ លោកស្រី Thein បានបន្តថា “គោលនយោបាយសម្រាប់ EVs ត្រូវបានរៀបចំរួចហើយ។ យើងនឹងណែនាំគោលនយោបាយ EV នៅក្នុងខែមីនានេះ”។

ថ្លែងបន្តទៅកាន់ស៊ីនហួរ លោកស្រីធៀនថា “នៅពេលដែលពន្ធលើការនាំចូល BEV ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ចំណាប់អារម្មណ៍របស់ប្រជាជនក្នុងការនាំចូល និងទិញ BEVs កំពុងដំណើរការខ្ពស់”។ ប្រទេសមីយ៉ាន់ម៉ាដំបូងឡើយបានអនុញ្ញាតឱ្យនាំចូលរថយន្ត BEV ប្រហែល ៣០០០ គ្រឿង រួមទាំងរថយន្តក្រុង និងរថយន្តដែលត្រូវប្រើជារថយន្តតាក់ស៊ី។ ក្នុងចំណោមរថយន្តទាំងនោះ មានរថយន្តចំនួន ៤០ គ្រឿងបានមកដល់ប្រទេសរួចហើយនៅក្នុងកញ្ចប់ទីមួយក្នុងខែមករា រថយន្តចំនួន ២៥គ្រឿងនឹងមកដល់ក្នុងខែមីនា ហើយរថយន្តជាច្រើនទៀតនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះទៀត។ លោកស្រីបានបន្ថែមថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួនប្រាំបី ដែលទទួលបានលិខិតអនុញ្ញាតសម្រាប់ការនាំចូល BEVs នៅក្នុងប្រទេស។

យោងតាមក្រសួងឧស្សាហកម្ម ប្រទេសមីយ៉ាន់ម៉ាបានអនុញ្ញាតឱ្យដំឡើង និងសាងសង់កន្លែងឆ្នាំងសាករថយន្តសាធារណៈជាង ១៤០ កន្លែង។ រថយន្តដែលនាំចូលពីប្រទេសចិនគឺសុវត្

ទោះបីជាសន្ទុះនៃការអភិវឌ្ឍន៍ខ្លាំងលើឧស្សាហកម្មរថយន្តអគ្គិសនី EV គាំទ្រដោយគោលនយោបាយរបស់រដ្ឋាភិបាលយោធាក៏ដោយ លោក U Zaw Htike Aye ប្រធានសមាគមអ្នកផលិត និងចែកចាយរថយន្តមីយ៉ាន់ម៉ាហៅកាត់ (MAMDA) បានលើកឡើងពីបញ្ហាប្រឈមដែលឧស្សាហកម្មនេះកំពុងជួបប្រទះ។ លោកបានមានប្រសាសន៍ថា សម្រាប់រថយន្ត EV វានៅតែមានការលំបាកក្នុងដំណើរការរលូន ដោយសារស្ថានភាពអគ្គិសនីបច្ចុប្បន្ន

ប្រភព៖XINHUA.NET