Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនថ្មីចំនួន ១០ បានចុះបញ្ចីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

Admin Alynana | Mar 08, 2023
ក្រុមហ៊ុនថ្មីចំនួន ១០ បានចុះបញ្ចីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
Clinic narith

(ភ្នំពេញ)៖ សំណើវិនិយោគចំនួន ១០ ត្រូវបានសម្រេចគាំទ្រក្នុងការចុះបញ្ជីវិនិយោគថ្មីនៅក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ 

ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាលើសំណើវិនិយោគចំនួន១០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានអ្នកចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធប្រមាណជាង ១២០នាក់។ 

អង្គប្រជុំបានពិនិត្យពិភាក្សា និងសម្រេចគាំទ្រការស្នើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីទាំង១០នេះ ដោយភ្ជាប់ជាមួយល័ក្ខខ័ណ្ឌតម្រូវរបស់គណៈកម្មាធិការអន្តរក្រសួងដែលចាំបាច់សម្រាប់ក្រុមហ៊ុនអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងបំពេញលក្ខណៈវិនិច្ឆ័យជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (Qualified Investment Projects ”QIP”)។ 

គម្រោងវិនិយោគទាំងនេះផ្តោតលើឧស្សាហកម្មដំឡើងបរិក្ខាអេឡិចត្រូនិក ការផលិតនិងផ្គុំដំឡើងបន្ទះសូឡា រោងចក្រកែច្នៃនិងវេចខ្ចប់កសិផល កសិដ្ឋានចិញ្ចឹមពូជគោ និងគោសាច់ខ្នាតធំ ដាំដំណាំកសិ-ឧស្សាហកម្ម និងសាងសង់រោងចក្រកែច្នៃ រោងចក្រផលិតគ្រឿងសង្ហារឹម គម្រោងទេសចរណ៍អភិវឌ្ឍន៍កោះ និងវិស័យទូរគមនាគមន៍ជាដើម៕