Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាជំរុញបន្តអនុវត្ត គម្រោងអភិវឌ្ឍន៍ទីផ្សារចង្រ្កានដែលប្រើថាមពលស្អាត នៅខេត្តចំនួន ប្រាំ ក្នុងប្រទេសកម្ពុជា

Admin Alynana | Mar 08, 2023
កម្ពុជាជំរុញបន្តអនុវត្ត គម្រោងអភិវឌ្ឍន៍ទីផ្សារចង្រ្កានដែលប្រើថាមពលស្អាត នៅខេត្តចំនួន ប្រាំ ក្នុងប្រទេសកម្ពុជា
Clinic narith

(ភ្នំពេញ)៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែនិងថាមពល បានទទួលជួបសម្តែងការគួរសមជាមួយម្ចាស់ជំនួយរបស់អង្គការអភិវឌ្ឍន៍ប្រទេសហូឡង់ SNV  ដែលដឹកនាំដោយ លោកស្រី Carmen Heinze តំណាងម្ចាស់ជំនួយមកពីប្រទេសហូឡង់ ព្រមទាំងសហការីសរុបចំនួន ១០រូប។ 

ក្នុងជំនួបពិភាក្សានេះ ដែលប្រព្រឹត្តនៅថ្ងៃទី ៧ ខែមិនា ឆ្នាំ ២០២៣ នៅទីស្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្រ្ដីបានចែករំលែកអំពីតួនាទីភារកិច្ចរបស់ក្រសួងរ៉ែនិងថាមពល និងវឌ្ឍនភាពសំខាន់ៗនៃការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ជាពិសេសគឺថាមពលស្អាត និងការងារប្រសិទ្ធភាព ថាមពល។ 

ភាគីទាំងពីរបានផ្តោតលើការពិភាក្សាអំពីសក្តានុពល និងឱកាសដើម្បីដំណើរការសុំបន្ដអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ SNV លើគម្រោងថ្មីមួយដែលមានឈ្មោះថា "គម្រោងអភិវឌ្ឍន៍ទីផ្សារចង្រ្កានដែលប្រើថាមពលស្អាត" ដែលមានរយៈពេលចាប់ពីខែកក្ដដា ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៥ ដែលមានប្រតិបត្តិការនៅក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តសៀមរាប។

កន្លងមក ក្រសួងមានកិច្ចសហប្រតិបត្តិការជាមួយអង្គការអភិវឌ្ឍន៍ហូឡង់នៅប្រទេកម្ពុជាចាប់តាំងពីឆ្នាំ២០០៥ និងធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងរ៉ែនិងថាមពលកាលពីឆ្នាំ២០១៦ ក្នុងការអនុវត្តន៍គម្រោងការបង្កើនលទ្ធភាពប្រើប្រាស់ថាមពលនៅកម្ពុជា២០១៦-២០២០ (Increasing Engery Acess in Cambodia 2016-2020)៕
334785230_582128063971945_8677202253758453004_n334794916_165209232978965_228051441582197373_n334782124_685802873292612_2868199526311074885_n334794872_724238149189880_678931896369889513_n334784192_929012658252948_5451538438913923494_n334785213_6537309229626157_1607672515652404568_n334802705_1623735211409520_9150538660496295487_n334820596_754006876240343_7450900733210460177_n334802671_1245855612982397_6420014536825489499_n334775573_1264728464254761_701458359044001938_n