(កូរ៉េខាងត្បូង)៖ អភិបាលក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងត្បូងគួរតែផលិតអាវុធនុយក្លេអ៊ែរ ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើង ទោះបីជាមានហានិភ័យនៃផលប៉ះពាល់ជាអន្តរជាតិក៏ដោយ- ដោយសំអាងថា ប្រទេសនេះមិនអាចកំណត់គោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរបានទេ។
នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មាន Reuters អភិបាលក្រុងសេអ៊ូលលោក Oh Se-hoon បានបន្ថែមការជំរុញជាថ្មីក្នុងការបង្កើនការពិភាក្សា ជុំវិញមធ្យោបាយដែលកូរ៉េខាងត្បូងគួរតែមានអាវុធដោយខ្លួនឯង ស្របពេលកូរ៉េខាងជើងព្យាយាមបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការវាយប្រហារកូរ៉េខាងត្បូងដោយប្រើអាវុធនុយក្លេអ៊ែរតាកទិក។ លោក Oh និយាយថា កូរ៉េខាងជើងជិតទទួលបានជោគជ័យក្នុងបង្រួមក្បាលគ្រាប់នុយក្លេអ៊ែរតាទិកឲ្យនៅតូច និងស្រាល និងផលិតបានក្បាលគ្រាប់យ៉ាងហោចណាស់រាប់សិបគ្រាប់។
យើងបានឈានដល់ចំណុចមួយដែលវាពិបាក ក្នុងការបញ្ចុះបញ្ចូលមនុស្សជាមួយនឹងតក្កវិទ្យាដែលយើងគួរតែរារាំងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ហើយប្រកាន់ខ្ជាប់នូវមូលហេតុនៃការរំសាយអាវុធនុយក្លេអ៊ែរ។ លោកបានលើកឡើងបញ្ហានេះកាលពីកន្លងទៅរួចមកហើយ ដោយនិយាយកាលពីខែកុម្ភៈថា កូរ៉េខាងត្បូងគួរតែរក្សាជម្រើសនុយក្លេអ៊ែរ ប៉ុន្តែអត្ថាធិប្បាយថ្មីរបស់លោកគឺជាក់លាក់បំផុត៕