Alynana Media Cambodia
Icon Collap
clinic narit

ឥណ្ឌា និងអូស្ត្រាលី មានគោលដៅជំរុញពាណិជ្ជកម្មរ៉ែដ៏សំខាន់របស់ខ្លួនឲ្យកាន់តែខ្លាំងក្លា

Media LNN | Mar 13, 2023
ឥណ្ឌា និងអូស្ត្រាលី មានគោលដៅជំរុញពាណិជ្ជកម្មរ៉ែដ៏សំខាន់របស់ខ្លួនឲ្យកាន់តែខ្លាំងក្លា
Clinic narith

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌាលោក Piyush Goyal បាននិយាយកាលពីថ្ងៃសៅរ៍ ទី ១១ មីនា ថា ប្រទេសឥណ្ឌា និងអូស្ត្រាលីមានបំណងពង្រីកពាណិជ្ជកម្មក្នុងវិស័យរ៉ែសំខាន់ៗ ដើម្បីជួយឱ្យប្រទេសទាំងពីរសម្រេចបាននូវគោលដៅលើការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ស្របពេលដែលប្រទេសដៃគូទាំងពីរកំពុងសម្លឹងមើលកិច្ចព្រមព្រៀងកានតែទូលំទូលាយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។  

លោក ហ្គូយេល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌាបានប្រាប់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម និងទេសចរណ៍របស់ប្រទេសអូស្ត្រាលីលោក Don Farrell ថា "ប្រទេសឥណ្ឌាខ្វះខាតនូវសារធាតុរ៉ែសំខាន់ៗ ប៉ុន្តែអូស្ត្រាលីមានការបម្រុងទុកដ៏ច្រើននៃសារធាតុរ៉ែសំខាន់ៗដែលអាចប្រើប្រាស់ក្នុងអាគុយរថយន្តអគ្គិសនី។ ដូចនេះ ប្រទេសទាំងពីរត្រូវសហការគ្នាក្នុងកិច្ចព្រមព្រៀងមួយដែលកាន់តែទូលំទូលាយ។

ក្នុងនោះដែរ លោក ហ្វារែល បាននិយាយថា សារធាតុរ៉ែសំខាន់ៗ រួមជាមួយនឹងបច្ចេកវិទ្យាអវកាស និងឱកាសនៅក្នុងវិស័យឌីជីថល នឹងក្លាយជាផ្នែកសំខាន់នៃកិច្ចព្រមព្រៀងនៃប្រទេសឥណ្ឌា និងអូស្ត្រាលី។មែនទែនទៅ កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងញូវដេលីកាលពីថ្ងៃសុក្ររវាងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងលោក Anthony Albanese នាយករដ្ឋមន្ត្រអូស្ត្រាលី។

ប្រទេសឥណ្ឌា និងអូស្ត្រាលីសង្ឃឹមថា នឹងបញ្ចប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយ និងប្រកបដោយមហិច្ឆតានៅ​ចុងឆ្នាំនេះ ដែលបានជាប់គាំងក្នុងការចរចាអស់រយៈពេល​ជាងមួយទសវត្សរ៍មកហើយ។ ភាគីទាំងពីរ នឹង​ពង្រីក​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំមុន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មបានចូលជាធរមាននៅក្នុងខែធ្នូ។ តាមរយៈកិច្ចព្រមព្រៀងសេរីនេះដែរ នឹងមានការដកពន្ធលើការនាំចេញ ៩៦% របស់ឥណ្ឌាទៅកាន់ប្រទេសអូស្ត្រាលី និង ៨៥% នៃការនាំចេញរបស់អូស្ត្រាលីទៅកាន់ប្រទេសឥណ្ឌាផងដែរ៕