ក្រសួងបរិស្ថាន៖ ត្មាតត្នោតជាប្រភេទជិតផុតពូជបំផុត ( CR ) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានការកត់ត្រា ភាគច្រើននៅតំបន់ភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេសកម្ពុជា ត្មាតត្នោត Slender-billed Vulture មានឈ្មោះវិទ្យាសាស្ត្រ Gyps tenuirostris។
ត្មាតត្នោត៖ ជាប្រភេទជិតផុតពូជបំផុត ( CR ) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានការកត់ត្រា ភាគច្រើននៅតំបន់ភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌលគីរី រតនគីរី ក្រចេះ និងស្ទឹងត្រែង ច្រើនរស់នៅតាមតំបន់ ព្រៃក្បោះ និងព្រៃពាក់កណ្ដាលស្រោង ហើយមានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង។
វាមានដងខ្លួនពណ៌ត្នោត កវែង និងក្បាលខ្មៅ ចំពុះស្តើងវែងជាងត្មាតដទៃ រោម ក និងចុងខ្នងពណ៌ស ហើយការរស់នៅរបស់វាមិនខុសពីត្មាតផ្សេងៗទៀតនោះទេគឺ រស់នៅជាហ្វូង និងស៊ីសាកសពជាអាហារ៕
ប្រភព៖ ក្រសួងបរិស្ថាន