Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសអាល្លឺម៉ង់ប្រកាសចាប់ខ្លួនលោកពូទីន បើឲ្យតែធ្វើដំណើរចូលមកប្រទេសអាល្លឺម៉ង់

Media LNN | Mar 20, 2023
ប្រទេសអាល្លឺម៉ង់ប្រកាសចាប់ខ្លួនលោកពូទីន បើឲ្យតែធ្វើដំណើរចូលមកប្រទេសអាល្លឺម៉ង់
Clinic narith

 

ប្រទេសអាល្លឺម៉ង់ប្រកាសថា ចាប់ខ្លួនលោកពូទីនប្រធានាធិបតីរុស្ស៊ី ក្នុងករណីឲ្យតែហ៊ានឈានជើងចូលប្រទេសអាល្លឺម៉ង់។ នេះបើតាមលោក Marco Buschmann ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់បាននិយាយកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រីបាននិយាយថា “ប្រទេសអាល្លឺម៉ង់នឹងមានកាតព្វកិច្ចចាប់ខ្លួនប្រធានាធិបតីពូទីន ហើយប្រគល់ ទៅឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិប្រសិនបើគាត់ចូលមកក្នុងទឹកដីអាល្លឺម៉ង់”។ ការបញ្ជាក់ដោយលោក Buschmann ធ្វើឡើងក្រោយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិហៅកាត់ថា ICC ហើយបាននិយាយថា ដីកាចាប់ខ្លួនលោកពូទីន បង្ហាញពីឥទ្ធិពលនៃច្បាប់អន្តរជាតិ។  

សេចក្តីសម្រេចចាប់ខ្លួនចោទពីបទចាប់ពង្រត់ក្មេងៗអ៊ុយក្រែនចេញនៅថ្ងៃទី ១៧ ខែមីនា ដោយអង្គជំនុំជម្រះនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៃសមាជិក ១២៣ប្រទេស កំណត់លើប្រធានាធិបតីរុស្ស៊ីពូទីន និងលោកស្រី Maria Olekseevna Lvova-Belova ជាស្នងការប្រធានាធិបតីរុស្ស៊ី ត្រូវបានរុស្ស៊ីចាត់ទុកថាគ្មានន័យ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakarovia បានហៅការសម្រេចថា មិនមានសិទ្ធិអ្វីលើរុស្ស៊ីឡើយ។ ប្រទេសរុស្ស៊ីបានចាកចេញពីសមាជិកភាពនៃ ICC តាំងពីឆ្នាំ២០១៦ ក្រោយពីរុស្ស៊ីបានដាក់បញ្ចូលឧបទ្វីបគ្រីមៀរជាផ្នែកនៃប្រទេសរុស្ស៊ី៕