Alynana Media Cambodia
Icon Collap
clinic narit

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា រំលាយសភាប្រកាសរៀបចំការបោះឆ្នោត

Admin Alynana | Mar 21, 2023
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា រំលាយសភាប្រកាសរៀបចំការបោះឆ្នោត
Clinic narith

នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធចាន់អូចាកាលពីថ្ងៃចន្ទទី ២០ ខែមីនា ឆ្នាំ២០២៣ បានរំលាយសភា ព្រមទាំងបានប្រកាសរៀបចំការបោះឆ្នោតទូទៅនៅក្នុងខែឧសភា។

នេះដោយយោងតាមការចេញផ្សាយដោយសារព័ត៌មានAP ផ្លូវការកាលពីថ្ងៃចន្ទ។ កាសែត បានឲ្យដឹងពីការប្រកាសពីការរំលាយសភានេះ ខណៈគណៈកម្មាធិការរៀបចំការបោះឆ្នោតនឹងបញ្ជាក់ពីកាលបរិច្ឆេទនៃការស្ទង់មតិនៅសប្តាហ៍ក្រោយ តែក្នុងការប៉ាន់ស្មានអាចប្រហែលជាថ្ងៃទី ៧ ឬ ទី១៤ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ លោក ប្រាយុទ្ធ ដែលឈានចូលវ័យ ៦៩ ឆ្នាំនៅថ្ងៃអង្គារ បានចូលកាន់តំណែងកំពូលដំបូងបន្ទាប់ពីធ្វើរដ្ឋប្រហារយោធាជាមេបញ្ជាការកងទ័ព ដោយទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីយីងឡាក់ក្នុងឆ្នាំ ២០១៤ បានបដិសេធនឹងសំណួរថាតើ ពេញចិត្តថាតើចង់កាន់តំណែងបន្តទៀត ឬអត់ លោកបានប្រាប់អ្នកព័ត៌មានថា “ខ្ញុំមិនដឹងទេ រឿងនេះត្រូវសួរចិត្តប្រជាជន”។

ការបោះឆ្នោតនេះ នឹងក្លាយជាលើកទីពីរហើយចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០១៤ នៅពេលលោកប្រាយុទ្ធឡើងកាន់តំណែង ហើយការបោះឆ្នោតនេះ នឹងធ្វើឱ្យអតីតមេទ័ពដ៏មានប្រជាប្រិយភាពលោក ប្រាយុទ្ធរូបនេះ​ នៅតែមានប្រៀបក្នុងការប្រកួតប្រជែងនឹងកូនស្រីរបស់មហាសេដ្ឋីអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រាខាងគណបក្សខាងភឿថៃ។ គណបក្សភឿថៃពិបាកក្នុងការទទួលបានជ័យជម្នះ ដោយសារធម្មនុញ្ញដែលបង្កើតដោយយោធានៅឆ្នាំ២០១៧។ យ៉ាងណាក៏ដោយនៅក្នុងការស្ទង់មតិមនុស្ស ២០០០នាក់ដូចគ្នាដែលធ្វើឡើងដោយវិទ្យាស្ថានជាតិនៃការគ្រប់គ្រងការអភិវឌ្ឍន៍ ភឿថៃទទួលបានការគាំទ្រច្រើនជាងបក្សលោកប្រាយុទ្ធរហូតដល់៥០ភាគរយ ហើយគណៈបក្សលោកប្រាយុទ្ធទទួលបានតែ ១២ភាគរយប៉ុណ្ណោះ៕

ប្រភព៖ AP