ក្រសួងកសិកម្មអ៊ុយក្រែនបាននិយាយថា ការប្រមូលផលធញ្ញជាតិឆ្នាំ ២០២៣ របស់អ៊ុយក្រែនទំនងជានឹងធ្លាក់ចុះ ខណៈផ្ទៃដីដាំដុះមានតិចតួចព្រោះដោយសារតែការឈ្លានពានរបស់រុស្ស៊ី។
ការប្រមូលផលស្រូវឆ្នាំ ២០២៣ របស់អ៊ុយក្រែនទំនងជានឹងធ្លាក់ចុះមកនៅសល់ត្រឹមតែ ៤៤.៣ លានតោនប៉ុណ្ណោះនៅឆ្នាំ២០២៣នេះ ធ្លាក់ចុះពី ៥៣.១ លានតោនក្នុងឆ្នាំ ២០២២ដោយសារផ្ទៃដីដាំដុះមានតិចតួច ព្រោះដោយសារតែការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការព្យាករណ៍របស់ក្រសួងកសិកម្មអ៊ុយក្រែន។
អ៊ុយក្រែនជាប្រទេសផលិត និងនាំចេញគ្រាប់ធញ្ញជាតិ និងប្រេងដ៏សំខាន់របស់ពិភពលោក ប៉ុន្តែផលិតកម្ម និងការនាំចេញរបស់វាបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីរុស្ស៊ីបានកាន់កាប់ទឹកដីអ៊ុយក្រែន ហើយបានបិទច្រកសមុទ្រខ្មៅសំខាន់ៗនៅក្នុងពាក់កណ្តាលទីពីរនៃរដូវកាលដាំដុះមុន។ នៅក្នុងឆ្នាំ ២០២១មិនទាន់មានសង្រ្គាម អ៊ុយក្រែនបានប្រមូលផលស្រូវបានចំនួន ៨៦ លានតោន ជាចំនួនដ៏ច្រើនសម្បើមមួយដើរតួយ៉ាងសំខាន់សម្រាប់វិស័យសេដ្ឋកិច្ចជាតិ។
ក្រសួងបានបន្តថា៖ “ការកាត់បន្ថយផ្ទៃដីសាបព្រោះរួមជាមួយនឹងការធ្លាក់ចុះទិន្នផលមធ្យម និងការកើនឡើងនៃតម្លៃវត្ថុធាតុចូលសំខាន់ៗ នឹងប៉ះពាល់ដល់បរិមាណប្រមូលផល”៕