Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តើភ្លើងគប់កីឡាមានប្រវត្តិ និងអត្ថន័យបែបណា?

Admin Alynana | Mar 21, 2023
តើភ្លើងគប់កីឡាមានប្រវត្តិ និងអត្ថន័យបែបណា?
Clinic narith

ព្រះមហាក្សត្រកម្ពុជានៅថ្ងៃទី២១មីនានេះបានយាងប្រទានព្រះអគ្គីជ័យកីឡាពីព្រះអាទិទេព សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ ភ្លើងគប់កីឡាមានន័យបែបណា? 

កាលពី ២០០០ឆ្នាំមុនគ្រិស្តសករាជគេបានប្រកួតកីឡាឡាំពិកបុរាណនៅលើភ្នំអូឡាំព្យានៃប្រទេសក្រិចនិងបានយកភ្លើងពីកំដៅព្រះអាទិត្យដើម្បីបើកកីឡាអូឡាំពិករហូតដល់សម័យបច្ចុប្បន្ន។ ព្រះអគ្គីជ័យឬភ្លើងគប់កីឡាបានក្លាយជានិមិត្តសញ្ញារបស់គណកម្មការអូឡាំពិកអន្តរជាតិដែលនិមិត្តរូបតំណាងឲ្យកីឡាសម័យទំនើបនិងកីឡាសម័យបុរាណ។ ភ្លើងគប់កីឡានេះបានបង្កប់អត្ថន័យនៃអំណាចទេវ ថាមពល មិត្តភាព សាមគ្គីភាព និងនិរន្តភាព ដែលជាគុណតម្លៃសកលនៃទំនាក់ទំនងរវាងការប្រកួតកីឡានិងការរស់នៅប្រចាំថ្ងៃ ហើយបានក្លាយជាគំរូកដ៏ល្អក្នុងការប្រកួតកីឡាធំៗផ្សេងទៀត។

នៅកម្ពុជា កីឡាការិនីផ្នែកលោទចម្ងាយ វិន ចាន់ថា  និង កីឡាករផ្នែកតៃក្វាន់ដូ វ៉ា មិថុនា នឹងទទួលភ្លើងគប់ពីព្រះមហាក្សត្រ។ អមជាមួយអត្តពលលិកកីឡាករ-កីឡាការិនី ១០០រូបទៀត ពួកគេនឹងកាន់ភ្លើងគប់រត់ដង្ហែជុំវិញវង់តូចនៃប្រាសាទអង្គរវត្ត ដែលមានរយៈចម្ងាយ១៨គីឡូម៉ែត្រ ហើយនាំយកព្រះអគ្គីជ័យកីឡាទៅកម្កល់នៅព្រះវិហារវត្តរាជបូរណ៍។337032048_3288043498125954_1790896414356574053_n-1

ការរត់ដង្ហែភ្លើងគប់កីឡាត្រូវរត់ចេញពីកន្លែងប្រារព្ធព្រះរាជពិធីខាងមុខប្រាសាទអង្គរវត្តទៅទិសខាងត្បូងនិង​ទិសទក្សិណ ឆ្ពោះទៅប្រាសាទក្រវ៉ាន់និងប្រាសាទបន្ទាយក្ដី។ ពេលដល់ប្រាសាទបន្ទាយក្ដី ការរត់ត្រូវបត់ឆ្វេងទៅប្រាសាទតាកែវ កាត់ប្រាសាទតាព្រហ្ម និងបន្ទាប់មកទៅទីលានជល់ដំរី រួចបន្តឆ្ពោះទៅប្រាសាទបាយ័ន បត់ស្ដាំវង់ប្រាសាទបាយ័ន  តម្រង់ទៅក្លោងទ្វារទន្លេអុំ កាត់តាមប្រាសាទបក្សីចាំក្រុង ឆ្ពោះមកកាន់ប្រាសាទអង្គរវត្តវិញដែលជាទីចាប់ផ្ដើមនៃការរត់ដង្ហែព្រះអគ្គីកីឡា។

បន្ទាប់ពីភ្លើងគប់តម្កល់ទុកនៅនៅព្រះវិហារវត្តរាជបូរណ៍មួយយប់ លុះព្រឹកឡើងថ្ងៃទី២២ខែមីនា២០២៣ បេក្ខជនពិសេសនៃគណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬអាស៊ានប៉ារ៉ាហ្គេមនឹងដឹកនាំក្រុមការងារដង្ហែព្រះអគ្គីជ័យកីឡាទៅកាន់ប្រទេសនានាក្នុងតំបន់អាស៊ានទាំង១០ ទើបដង្ហែត្រឡប់ចូលមកកម្ពុជាវិញតាមច្រកព្រំដែនកម្ពុជា- ឡាវ ខេត្តស្ទឹងត្រែង​។

ក្រោយមកក្រុមអត្តពលិកត្រូវកាន់ភ្លើងគប់រត់បង្ហាញប្រាប់ប្រជាជនកម្ពុជា និងខេត្តនានាជាប់បឹងទន្លេសាបដើម្បីសបញ្ជាក់ថា នេះជានិមិត្តរូបប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ រហូតដល់ថ្ងៃកំណត់នៃការប្រកួតមកដល់ដែលភ្លើងគប់នឹងរត់ចូលពហុកីឡាដ្ឋានជាតិមរតកតេជោ ជាទីរៀបចំការប្រកួតតែម្ដង។ ហើយគេរក្សាភ្លើងគប់នេះមិនឲ្យរលត់ឡើយរហូតដល់ការប្រកួតត្រូវបានបញ្ចប់៕Fritz_Schilgen_1936_Summer_Olympics-1