Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

របាយការណ៍៖រុស្ស៊ីបានបង្កើតក្រុមហ៊ុនជាង ១៣០០នៅក្នុងប្រទេសទួរគីក្នុងឆ្នាំ ២០២២ កើនឡើង ៦៧០% ធៀបនឹងឆ្នាំមុន

Admin Alynana | Mar 21, 2023
របាយការណ៍៖រុស្ស៊ីបានបង្កើតក្រុមហ៊ុនជាង ១៣០០នៅក្នុងប្រទេសទួរគីក្នុងឆ្នាំ ២០២២ កើនឡើង ៦៧០% ធៀបនឹងឆ្នាំមុន
Clinic narith

រុស្ស៊ីបានបង្កើតក្រុមហ៊ុនជាង ១៣០០ នៅក្នុងប្រទេសទួរគីក្នុងឆ្នាំ ២០២២ ដែលជាការកើនឡើង ៦៧០% ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អ្នកស្រាវជ្រាវគោលនយោបាយសេដ្ឋកិច្ចតួកគីហៅថា The Economic Policy Research Foundation of Turkey

ការកើនឡើងនៃក្រុមហ៊ុនថ្មីជាមួយដៃគូរុស្ស៊ីនៅតួកគីដល់ទៅជាង១៣០០ បានបង្ហាញពីអំណោយផលប្រាក់រុស្ស៊ីយ៉ាងខ្លាំង បើទោះបីជាត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងចាស់ដៃពីលោកខាងលិចរឿងឈ្លានពានអ៊ុយក្រែនក៏ដោយ។ របាយការណ៍ក៏បានបង្ហាញផងដែរថា ប្រជាជនរុស្ស៊ីមានចំនួនជិតមួយភាគបួន គឺជាអ្នកទិញអចលនទ្រព្យបរទេសទាំងអស់របស់តួកគីកាលពីឆ្នាំមុនឆ្នាំ២០២២។

នេះក៏ដោយសារតែការបើកដៃរបស់រដ្ឋាភិបាលតួកគី ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan Erdoganបានបដិសេធមិនចូលរួមក្នុងការដាក់ទណ្ឌកម្មជាមួយលោកខាងលិចប្រឆាំងនឹងរុស្ស៊ី ជុំវិញការលុកលុយរបស់អ៊ុយក្រែនដោយធ្វើឱ្យតួកគីក្លាយជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនរុស្ស៊ី ដែលកំពុងស្វែងរកការជ្រកកោនពីទណ្ឌកម្ម រួមទាំងអ្នកជំនួញដែលព្យាយាមជៀសវាងការរឹបអូសទ្រព្យសម្បត្តិផងដែរ។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានរិះគន់ទំនាក់ទំនងដែលកំពុងកើនឡើងរវាងរុស្ស៊ី និងទួរគី ដោយនិយាយថា ការកើនឡើងនៃការនាំចេញទៅកាន់ប្រទេសរុស្ស៊ីពីប្រទេសទួរគីអនុញ្ញាតឱ្យទីក្រុងម៉ូស្គូជៀសផុតពីទណ្ឌកម្មបានច្រើនណាស់៕

ប្រភព៖ Bloomberg