Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃមាសបានធ្លាក់ចុះ២ភាគរយវិញ ក្រោយបានឡើងកប់ពពកនៅថ្ងៃចន្ទ

Admin Alynana | Mar 22, 2023
តម្លៃមាសបានធ្លាក់ចុះ២ភាគរយវិញ ក្រោយបានឡើងកប់ពពកនៅថ្ងៃចន្ទ
Clinic narith

តម្លៃមាសបានធ្លាក់ចុះប្រហែលជាង ២% មកវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីប្រព័ន្ធរតនាគារអាមេរិកបានស្ទុះកើនឡើងវិញ ក្រោយមានការជួយសង្រ្គោះពីក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុស្វីស Credit Suisse ជួយបន្ធូបន្ថយសម្ពាធដួលរលំធនាគារទាក់ទាញវិនិយោគិនឲ្យត្រឡប់មកវិញ។

តម្លៃមាសក្នុងទីផ្សាថ្ងៃអង្គារបានធ្លាក់ចុះប្រហែលជាង២ភាគរយវិញបានបង្ហាញពីស្ថានការណ៍ល្អប្រសើរក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ក្រោយទិន្នផលរតនាគារបានកើនឡើង អ្នកវិនិយោគិនមួយចំនួនក៏បានវិលត្រឡប់មកវិញផងដែរ។ តាមការចុះផ្សាយដោយរ៉យទ័រ តម្លៃមាសដុំ (Spot Gold) បានធ្លាក់ចុះ ២.១% មកនៅត្រឹម ១៩៣៨.១៩ដុល្លារក្នុងមួយអោនវិញនៅត្រឹមថ្ងៃអង្គារ បន្ទាប់ពីបានកើនឡើងតម្លៃខ្ពស់កប់មេឃដល់ទៅ ២០០៩.៥៩ដុល្លារក្នុងមួយអោនកាលពីថ្ងៃចន្ទ ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែមីនា ឆ្នាំ ២០២២។ ទ្រព្យសកម្មហានិភ័យ រួមទាំងភាគហ៊ុន និងតម្លៃប្រេងបានស្ទុះងើបឡើងវិញបន្ទាប់ពីការជួយសង្គ្រោះរបស់ធនាគារវិនិយោគសកល និងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុស្វីស Credit Suisse។ ការជួយសង្រ្គោះរបស់Credit Suisse បានធ្វើឱ្យស្ថានការណ៍វិបត្តិធនាគារដួលរលំធនាគារធំទី ១៦នៅអាមេរិកហាក់ស្ងប់ស្ងាត់។

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់បាននិយាយថា “យើងកំពុងមើលឃើញការជៀងវាងហានិភ័យគ្រាន់បើបន្តិចនៅក្នុងទីផ្សារថ្ងៃនេះ (ថ្ងៃអង្គារ)... ប៉ុន្តែជាចម្បងវាគ្រាន់តែជាការទទួលបានប្រាក់ចំណេញដ៏ច្រើនដោយពាណិជ្ជករនាពេលអនាគតរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីតម្លៃមាសបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១២ ខែកាលពីម្សិលមិញ”៕

ប្រភព៖ REUTERS