Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

របាយការណ៍ធនាគារពិភពលោក៖ អ៊ុយក្រែនត្រូវការប្រាក់៤១១ ពាន់លានដុល្លារដើម្បីសាងសង់ប្រទេសឡើងវិញ

Media LNN | Mar 23, 2023
របាយការណ៍ធនាគារពិភពលោក៖ អ៊ុយក្រែនត្រូវការប្រាក់៤១១ ពាន់លានដុល្លារដើម្បីសាងសង់ប្រទេសឡើងវិញ
Clinic narith

ការវាយតម្លៃនេះធ្វើឡើងគិតត្រឹមខែមីនា ឆ្នាំ២០២៣ ចេញដោយធនាគារពិភពលោក រដ្ឋាភិបាលអ៊ុយក្រែន ព្រមទាំងអង្គការសហប្រជាជាតិរួមគ្នា ខណៈកើនឡើងខ្ពស់លឿនបំផុតគួរឲ្យកត់សម្គាល់ពីចំនួនប៉ាន់ស្មានចាស់ ៣៤៩ពាន់លានដុល្លារចេញផ្សាយនៅក្នុងខែកញ្ញាឆ្នាំ២០២២។ការវាយតម្លៃចុងក្រោយនេះរំពឹងថាទីក្រុង Kyiv នឹងត្រូវការប្រាក់ ១៤ពាន់លានដុល្លារបន្ថែមពីលើទៀតសម្រាប់ការវិនិយោគលើសំណង់ឡើងវិញជាអាទិភាព។
របាយការណ៍បាននិយាយថាការប៉ាន់ប្រមាណមិនអាចដឹងច្បាស់ប្រាកដទាំងស្រុងនោះទេ ព្រោះវានឹងអាស្រ័យទៅលើដំណើរការសង្រ្គាមដែលនឹងអាចបន្តយូរបន្ថែមទៀត ឬយ៉ាងណា។ ការខូចខាតដោយផ្ទាល់ទៅលើអគារ និងហេដ្ឋារចនាសម្ព័ន្ធត្រូវប៉ាន់ស្មានមានដល់ទៅជាង ១៣៥
ពាន់លានដុល្លារ។

បើតាមលោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ “ហេដ្ឋារចនាសម្ព័ន្ធថាមពល លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សេដ្ឋកិច្ច និងការចុះដោះគ្រាប់មីនមនុស្សធម៌ គឺជាអាទិភាពចំនួនប្រាំសំខាន់របស់អ៊ុយក្រែនសម្រាប់ឆ្នាំនេះដែលត្រូវតែធ្វើ”។

ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ត្រូវបានរដ្ឋាភិបាលអ៊ុយក្រែនចោទប្រកាន់រុស្ស៊ីថាបានប្រើប្រាស់តាមរយៈយន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ កាំជ្រួចចេញពីកាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាស៕