Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សិង្ហបុរីជំរុញឲ្យមានការប្រើប្រាស់រថយន្តអគ្គិសនីទាំងអស់ក្នុងប្រទេសនៅថ្ងៃអនាគត

Media LNN | Mar 24, 2023
សិង្ហបុរីជំរុញឲ្យមានការប្រើប្រាស់រថយន្តអគ្គិសនីទាំងអស់ក្នុងប្រទេសនៅថ្ងៃអនាគត
Clinic narith

ប្រទេសសិង្ហបុរីជំរុញឲ្យមានការប្រើប្រាសរថយន្តអគ្គិសនីទំាងអស់ក្នុងប្រទេសនៅថ្ងៃអនាគត បញ្ឈប់ការប្រើរថយន្តចំហេះសាំងនៅត្រឹមឆ្នាំ២០៣០ បើទោះជាការក្លាយជាម្ចាស់រថយន្តមួយគ្រឿងហាក់ពិបាកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មានរ៉យទ័រនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣។​​​

គោលដៅរបស់សិង្ហបុរីក្នុងការបញ្ឈប់ការលក់រថយន្តប្រើចំហេះឥន្ធនៈនៅឆ្នាំ ២០៣០ ដោយដាក់គោលដៅចូលក្នុងក្រុមដូចប្រទេសមួយចំនួនដូចជាIceland, ស៊ុយអែត និងហូឡង់។ រដ្ឋាភិបាលសិង្ហបុរីបាននឹងកំពុងជំរុញរថយន្តអគ្គិសនី (EVs) អស់រយៈពេលពីរឆ្នាំមកហើយ ដោយផ្តល់ការលើកទឹកចិត្តរហូតដល់ ៤៥០០០ ដុល្លារសិង្ហបុរី និងពង្រីកបណ្តាញសាកថ្ម។ យោងតាមអាជ្ញាធរដឹកជញ្ជូនផ្លូវគោកបានឱ្យដឹងថា រថយន្តអគ្គិសនី EV បានបង្កើតស្ទើរតែ ១២% នៃការលក់រថយន្តទាំងអស់នៅក្នុងប្រទេសសិង្ហបុរីកាលពីឆ្នាំមុន កើនឡើងពីជិត ៤% ក្នុងឆ្នាំ ២០២១ បើទោះបីជាបុគ្គលនីមួយៗពិបាកក្នុងការទទួលបានសិទ្ធិជាម្ចាស់ក៏ដោយ។

ចំនួននៃរថយន្តអគ្គិសនី EVs នៅលើផ្លូវសិង្ហបុរីសរុបមានត្រឹមតែ១% ប៉ុណ្ណោះ។នេះការវិភាគរបស់រ៉យទ័រ។ នៅប្រទេសសិង្ហបុរី ដែលជាកោះតូចមួយនេះមានប្រព័ន្ធដឹកជញ្ជូនសាធារណៈយ៉ាងមានសណ្តាប់ធ្នាប់ល្អតែចំនួនអ្នកដែលទិញរថយន្តបានគឺមានតិចណាស់ព្រោះដោយសារកត្តាតម្លៃ ខណៈក្នុងចំណោមនុស្ស១០០នាក់ អ្នកដែលជាម្ចាស់រថយន្តមានប្រហែល ១២ គ្រឿងប៉ុណ្ណោះ។ ក្នុងមនុស្សម្នាក់ដែលចង់ក្លាយជាម្ចាសរថយន្តតូចមួយសម្រាប់ពេលប្រហែល១០ឆ្នាំ ត្រូវចំណាយប្រាក់យ៉ាងហោចណាស់៨៨០០០ដុល្លារសិង្ហបុរីស្មើនឹងជាង ៦៦០០០ដុល្លារអាមេរិក។ នេះមិនរាប់គិតទាំងថ្លៃរថយន្តផង ខណៈដែលរថយន្តនៅសិង្ហបុរីភាគច្រើនគឺជារថយន្តស្ព័រប្រណីត៕