Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសកម្ពុជា តាក់តែងគោលនយោបាយជាតិសម្រាប់គ្រប់គ្រង និង អភិវឌ្ឍយានយន្តអគ្គិសនី

Media LNN | Mar 25, 2023
ប្រទេសកម្ពុជា តាក់តែងគោលនយោបាយជាតិសម្រាប់គ្រប់គ្រង និង អភិវឌ្ឍយានយន្តអគ្គិសនី
Clinic narith

ប្រទេសកម្ពុជា តាក់តែងគោលនយោបាយជាតិសម្រាប់គ្រប់គ្រង និង  អភិវឌ្ឍយានយន្តអគ្គិសនី

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានរៀបចំកិច្ចប្រជុំដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី។ កិច្ចប្រជុំនេះបានផ្ដោតជាសំខាន់លើរបៀបវារៈមួយចំនួនរួមមាន៖ ១) បើកកិច្ចពិភាក្សាដំបូងរបស់ គ.ល.គ.យ.អ ២) ផ្សព្វផ្សាយអនុក្រឹត្យ និងសេចក្ដីសម្រេចនៃការបង្កើត គ.ល.គ.យ.អ ៣) ពិភាក្សាស្វែងរកធាតុចូលសំខាន់ៗដើម្បីប្រមូលទិន្នន័យ និងយោបល់ចូលរួមពីសំណាក់អង្គប្រជុំ ក្នុងគោលបំណងជំរុញការអភិវឌ្ឍយានយន្តអគ្គិសនី និងពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីទិដ្ឋភាពស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីបច្ចុប្បន្នមានចំនួន១៣កន្លែង ដោយ ៤កន្លែងនៅក្នុងបរិវេណទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ១នៅខេត្តព្រះសីហនុ ១នៅខេត្តសៀមរាប ១នៅខេត្តបាត់ដំបង និងស្ថានីយឯកជនមានចំនួន៦កន្លែងបន្ថែមទៀត។

លោកបានជំរុញលើកទឹកចិត្តសមាជិកគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងទាំងអស់ខិតខំប្រឹងប្រែងពង្រីកស្ថានីយឱ្យបានកាន់តែច្រើននៅតាមបណ្ដាខេត្តរៀងៗខ្លួន និងរិះរកគ្រប់មធ្យោបាយ ព្រមទាំងយន្តការនានា សម្រាប់គាំទ្រការលើកទឹកចិត្តផ្សេងៗ ដល់អ្នកប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីបង្កលក្ខណៈកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅគ្រប់ទីកន្លែង៕