Alynana Media Cambodia
Icon Collap
clinic narit

ប្រាក់ចំណេញឧស្សាហកម្មរបស់ប្រទេសចិននៅតែបានធ្លាក់ចុះ ២២.៩ ភាគរយក្នុងរយៈពេល ២ ខែដំបូងដើមឆ្នាំ២០២៣

Admin Alynana | Mar 27, 2023
ប្រាក់ចំណេញឧស្សាហកម្មរបស់ប្រទេសចិននៅតែបានធ្លាក់ចុះ ២២.៩ ភាគរយក្នុងរយៈពេល ២ ខែដំបូងដើមឆ្នាំ២០២៣
Clinic narith

ប្រាក់ចំណេញឧស្សាហកម្មរបស់ប្រទេសចិនបានធ្លាក់ចុះ ២២.៩ ភាគរយក្នុងរយៈពេល ២ ខែដំបូងដើមឆ្នាំ២០២៣នេះ ខណៈការចំណាយខ្ពស់ មិនសូវមានតម្រូវការ ដោយសារឥទ្ធិពលសាយភាយប៉ះពាល់យូរអង្វែងនៃជំងឺកូវិដ-១៩។

ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញកាលពីថ្ងៃច័ន្ទថា ការធ្លាក់ចុះនៅតែមានសម្រាប់២ខែដើមឆ្នាំនេះ ការធ្លាក់ចុះគឺ ២២.៩% បើទោះបីជាល្អប្រសើរជាងឆ្នាំទៅ២០២២ ៤.០% នៅក្នុងប្រាក់ចំណេញឧស្សាហកម្មក៏ដោយ។ អ្នកស្ថិតិរបស់ NBS លោក Sun Xiao បានសន្មតថា នេះដោយសារតែផលប៉ះពាល់នៃជំងឺកូវិដ-១៩ តម្រូវការមិនទាន់ងើបឡើងវិញដូចមុន។ លោក Zhou Maohua អ្នកវិភាគនៅធនាគារ China Everbright Bank បាននិយាយថា ការធ្លាក់ចុះនៃប្រាក់ចំណេញនេះ គឺដោយសារផ្នែកធំនៃតម្រូវការរួមមិនទាន់អំណោយផល ថ្លៃដើមផលិតកម្មខ្ពស់ ការបន្ថយការឧបត្ថម្ភធនរថយន្ត និងសង្រ្គាមទីផ្សារ។

លោក Zhou បានសរសេរថា៖ “បច្ចុប្បន្នតម្លៃទំនិញអន្តរជាតិនៅតែស្ថិតក្នុងកម្រិតខ្ពស់ ហើយតម្រូវការនៅបរទេសនៅតែមាននិន្នាការធ្លាក់ចុះ” ។
ដើម្បីជាដំណោះស្រាយ លោក Zhou បានផ្តល់ការកត់សម្គាល់ថា “នាយកដ្ឋានឧស្សាហកម្ម និងផលិតកម្មនៅតែត្រូវការផ្តល់ការគាំទ្រផ្នែកគោលនយោបាយ កាត់បន្ថយសម្ពាធសារពើពន្ធ ថ្លៃដើម និងហិរញ្ញប្បទាន និងត្រូវតែមានការស្តាឡើងវិញនូវទំនុកចិត្ត”។
ទិន្នន័យថ្ងៃច័ន្ទនេះ បានធ្វើតាមសូចនាករសេដ្ឋកិច្ចដែលហាក់មានភាពច្របូកច្របល់នៅឡើយ បង្ហាញពីការងើបឡើងវិញមិនស្មើគ្នាពីការប្រយុទ្ធគ្នារយៈពេលបីឆ្នាំដ៏ជូរចត់ប្រឆាំងនឹងជំងឺរាតត្បាតកូវិដ-១៩។
ធនាគារកណ្តាលរបស់ប្រទេសចិនក្នុងខែនេះ បានកាត់បន្ថយចំនួនសាច់ប្រាក់ដោយមិននឹកស្មានដល់ ដែលធនាគារត្រូវរក្សាទុកជាទុនបម្រុងជាលើកដំបូងក្នុងឆ្នាំនេះ ដើម្បីជួយគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច៕