Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសកម្ពុជា និង ប្រទេសម៉ារ៉ុក ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និង វិនិយោគ

Media LNN | Mar 28, 2023
ប្រទេសកម្ពុជា និង ប្រទេសម៉ារ៉ុក ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និង វិនិយោគ
Clinic narith

ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសប្រទេសកម្ពុជា និង លោក Nasser Bourita រដ្ឋមន្រ្តីការបរទេសម៉ារ៉ុក នៅថ្ងៃចន្ទនេះ បានសន្យាជំរុញការផ្លាស់ប្តូរផ្នែកវិទ្យាសាស្ត្រ និង  វប្បធម៌ ក៏ដូចជាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។

ប្រទេសទាំងពីរបានព្រមព្រៀងគ្នារៀបចំវេទិកានាពេលខាងមុខ ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកឱកាសអាជីវកម្ម និងបានជំរុញសហគមន៍ធុរកិច្ចពីភាគីទាំងពីរជំរុញពាណិជ្ជកម្ម និង        ការវិនិយោគ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីទាំងពីរនៅទីក្រុង Rabat។

ប្រទេសទាំងពីរចែករំលែកទស្សនៈស្រដៀងគ្នាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន សេចក្តីថ្លែងការណ៍បានអានដោយបន្ថែមថា ពួកគេបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេក្នុងការលើកកម្ពស់ពហុភាគីនិយម និងការរួមចំណែកក្នុងរបៀបវារៈពិភពលោកសម្រាប់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍។

ប្រទេសទាំងពីរ ក៏បានសាទរចំពោះទំនាក់ទំនងរបស់ពួកគេដែលមានលក្ខណៈមិត្តភាព ការគោរពគ្នាទៅវិញទៅមក ការពិគ្រោះយោបល់ និងការសម្របសម្រួលលើបញ្ហាផលប្រយោជន៍  រួម។

បន្ទាប់ពីជំនួបពិភាក្សាគ្នា រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេវាកម្មអាកាសចរណ៍ ដែលសំដៅពង្រឹងទំនាក់ទំនងទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕