Alynana Media Cambodia
Icon Collap
clinic narit

សហគ្រិនស្ត្រីនៅកម្ពុជា នៅតែជួបបញ្ហាប្រឈមក្នុងការគ្រប់គ្រងធនធាន និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន

Admin Alynana | Mar 29, 2023
សហគ្រិនស្ត្រីនៅកម្ពុជា នៅតែជួបបញ្ហាប្រឈមក្នុងការគ្រប់គ្រងធនធាន និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន
Clinic narith

(ភ្នំពេញ)៖ ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចគួរកត់សំគាល់ និងកាត់បន្ថយភាពក្រីក្រក្នុងកម្រិតគួរអោយមោទនភាព នៅក្នុងរយៈពេល ពីរទសវត្សចុងក្រោយនេះ ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាពក្នុងអត្រា ៧.៧ ភាគរយ នៅចន្លោះឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៩។ ជាមួយនឹងកំណើនគួរកត់សម្គាល់នេះ ប្រទេសកម្ពុជាអាចឈានដល់កម្រិតក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ ២០៣០។ រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍវិស័យឯកជន គឺជាបុរេលក្ខខណ្ឌសម្រាប់ការលើកកម្ពស់កំណើនសេដ្ឋកិច្ច ការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ លើសពីនេះទៀត ប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់សហគ្រាសធុនតូច និងមធ្យម។
Untitled-3-Recovered.jpg2

សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជាបានរួមចំណែកគួរអោយកត់សំគាល់ក្នុងអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជា ដោយបង្កើតការងារចំនួន ៧០ ភាគរយ ក្រុមហ៊ុនចំនួន ៩៩.៨ ភាគរយ និងស្មើនឹង ៥៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ បើយោងតាមមន្រ្តីជំនាញខាងកិច្ចការនារីនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្ន ស្រ្តីដែលដឹកនាំសហគ្រាសធុនតូច និងមធ្យមមានចំនួន ៦១ ភាគរយ ខណៈសហគ្រិនស្ត្រីទាំងនោះនៅតែជួបបញ្ហាប្រឈមក្នុងការគ្រប់គ្រងធនធាន រួមទាំងសមត្ថភាពផលិត និងជួបការលំបាកនូវគ្រប់ដំណាក់កាលក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។ 
Untitled-3-Recovered.jpg8

ដោយពិចារណាទៅលើតួនាទីដ៏សំខាន់របស់សហគ្រាសធុនតូច និងមធ្យម ដែលមានស្រ្តីជាម្ចាស់កម្មសិទ្ធិក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សមាគមសហគ្រិនស្រ្តីកម្ពុជា បានរៀបចំតាំងពិព័រណ៍ផលិតផលសហគ្រិនស្រ្តី ដែលមានរយៈពេល ៣ ថ្ងៃ ចាប់ពី ២៩ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ នៅផ្សារទំនើប Olympia ។
Untitled-3-Recovered.jpg13

ថ្លែងនៅពីធីសម្ពោធពិព័រណ៍ផលិតផលសហគ្រិនស្រ្តីកម្ពុជា លោកជំទាវចម និម្មល រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្រោមការខិតខំប្រឹងប្រែងពីសំណាក់សមាគមសហគ្រិនស្រ្តីកម្ពុជា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តិឡើងសំដៅលើកកម្ពស់គុណភាពផលិតផលស្រ្តី។ តាមរយៈពិព័រណ៍នេះគឺការផ្សាភ្ជាប់រវាងអាជីវករ និង អាជីវករ និងពង្រឹងភាពប្រកួតប្រជែងជាមួយនឹងផលិតផលនៅទីផ្សារអន្តរជាតិផងដែរ។
Untitled-3-Recovered.jpg20

លោកស្រីបានបញ្ជាក់ទៀត ការលើកកម្ពស់ផលិតផលកម្ពុជា ពិតណាស់គឺត្រូវការចូលរួមពី ភាគីពាក់ព័ន្ធ ដូចជា វិស័យឯកជន រដ្ឋាភិបាល គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ។ តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការស្វែងរកទីផ្សារក្រៅប្រទេស ប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរី ជាមួយនឹងប្រទេសចិន និងកូរ៉េខាងត្បូង ព្រមទាំងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមជាដើម។
Untitled-3-Recovered.jpg1

លោកជំទាវ ឧកញ្ញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ព្រឹត្តិការណ៍នេះ គឺរៀបចំឡើងក្នុងគោលបំណងក្នុងការជំរុញការលក់ផលិតផលរបស់ស្រ្តីកម្ពុជា ដែលឆ្លុះបញ្ចាំងពីសហគ្រិនស្រ្តីខ្មែរមានផលិតផលដែលមានគុណភាព និងស្តង់ដារ អាចប្រកួតប្រជែងជាមួយនឹងប្រទេសនានានៅក្នុងតំបន់។ តាមរយៈការបង្កើតនូវផលិតផល និងសេវាកម្មនៅកម្ពុជា ដែលបានផ្តល់ការងារជាច្រើនដល់និយោជិកកម្ពុជា ព្រមទាំងចំណេញថ្លៃដឹកជញ្ជូន កាត់បន្ថយការចំណាកស្រុកផងដែរ៕
Untitled-3-Recovered.jpg6Untitled-3-Recovered.jpg7Untitled-3-Recovered.jpg5Untitled-3-Recovered.jpg11Untitled-3-Recovered.jpg9Untitled-3-Recovered.jpg10Untitled-3-Recovered.jpg14Untitled-3-Recovered.jpg4Untitled-3-Recovered.jpg3