Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា-ថៃ ប្តេជ្ញាសម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៥

Media LNN | Mar 30, 2023
កម្ពុជា-ថៃ ប្តេជ្ញាសម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៥
Clinic narith

កម្ពុជា-ថៃ ប្តេជ្ញាសម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៥

 

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានតម្លៃ ១៥ពាន់លានដុល្លារ ដែលកំណត់ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។

ការលើកទឹកចិត្តនេះធ្វើឡើងដោយ  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា                   ថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសិក្ខាសាលា ស្តីពី ទិសដៅអនាគតនៃឱកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ កាលពីរសៀលម្សិលមិញ ដើម្បីផ្សព្វផ្សាយ និងចែករំលែកព័ត៌មានស្តីពីស្ថានភាពសេដ្ឋកិច្ច និងទស្សនវិស័យសម្រាប់ពាណិជ្ជកម្ម និង   ការវិនិយោគនៅកម្ពុជា ក្រោយវិបត្តិកូវីដ១៩។

លោក ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសិក្ខាសាលាសម្រាប់អ្នកវិនិយោគថៃ ដែលមានសក្តានុពលក្នុងការស្វែងរកព័ត៌មានពាក់ព័ន្ធទាំងអស់អំពីឱកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តពួកគេឱ្យសិក្សា វិនិយោគ និងពង្រីកការវិនិយោគរបស់ពួកគេ ជាពិសេស  លើវិស័យសេដ្ឋកិច្ចរង្វង់ និងកសិឧស្សាហកម្មនៅកម្ពុជា  ទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាធុរកិច្ចថៃ សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC) សម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅក្នុងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបានយក ឱកាសអញ្ជើញវិស័យឯកជន ក្រុមហ៊ុន និងធុរជនថៃដែលពាក់ព័ន្ធចូលរួមពិព័រណ៍ទំនិញកម្ពុជា និងនាំចេញនាំចូល (CIEG) លើកទី១៧ ដែលនឹងប្រារព្ធឡើងនៅពាក់កណ្តាលខែធ្នូឆ្នាំនេះ នៅរាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រីបានថ្លែងនូវការវិវឌ្ឍន៍ដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសជិតខាងទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយលោកបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ និង         ការអនុម័តច្បាប់។ 

គោលនយោបាយ និងវិធានការផ្សេងទៀតដើម្បីចាប់យកឱកាសដែលកើតចេញពីវិបត្តិ និងធានាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅពេលដែលពិភពលោកកំពុងប្រឈមមុខជាមួយនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្ម និង បញ្ហាសេដ្ឋកិច្ចដែលបណ្តាលមកពីបញ្ហាប្រឈមជាសាកលដូចជា COVID-19 សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុ។

លក្ខខណ្ឌអំណោយផលដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន ចិន សាធារណរដ្ឋកូរ៉េ និង RCEP ក៏ត្រូវបានរដ្ឋមន្ត្រីលើកឡើងក្នុងឱកាសនោះដែរ។