Alynana Media Cambodia
Icon Collap
clinic narit

តម្លៃមាសហក់ឡើងនៅសប្តាហ៍នេះ ក្រោយស្តេចប្រេងអារ៉ាប៊ីសាអូឌីតប្រកាសកាត់បន្ថយផលិតកម្មប្រេង

Media LNN | Apr 04, 2023
តម្លៃមាសហក់ឡើងនៅសប្តាហ៍នេះ ក្រោយស្តេចប្រេងអារ៉ាប៊ីសាអូឌីតប្រកាសកាត់បន្ថយផលិតកម្មប្រេង
Clinic narith

តម្លៃមាសហក់ឡើងនៅសប្តាហ៍នេះ ក្រោយស្តេចប្រេងអារ៉ាប៊ីសាអូឌីតប្រកាសកាត់បន្ថយផលិតកម្មប្រេង

តម្លៃមាសបានហក់ឡើងបន្តិចនៅសប្តាហ៍នេះ ក្រោយស្តេចប្រេងអារ៉ាប៊ីសាអូឌីតបានប្រកាសកាត់បន្ថយផលិតកម្មប្រេង៥០ម៉ឺនបារែលក្នុងមួយថ្ងៃ។

តម្លៃទុនបម្រុងមាសបានកើនឡើង ១% កាលពីថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីការកាត់បន្ថយទិន្នផលដ៏គួរឱ្យភ្ញាក់ផ្អើល៥០ម៉ឺនបារែលក្នុងមួយថ្ងៃដល់ដំណាច់ឆ្នាំ២០២៣នេះ ដោយប្រទេសអារ៉ាប៊ីសាអូឌីតនៃអង្គការ OPEC+ បានធ្វើឱ្យមានការភ័យខ្លាចឡើងវិញនៃអតិផរណាដែលអូសបន្លាយបន្ថែម និងបង្កឱ្យមានភាពមិនច្បាស់លាស់អំពីការឆ្លើយតបរបស់ធនាគារកណ្តាលអាមេរិក។ តម្លៃមាសដុំ Spot Gold បានកើនឡើង ០.៩% នៅ ១៨៨៤.៧៥ដុល្លារគិតត្រឹមរសៀលថ្ងៃចន្ទ។

លោក Edward Moya អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅសាជីវកម្មប្តូរប្រាក់បរទេសហៅកាត់ថា OANDA បាននិយាយដោយសំអាងលើភាពចលាចលផ្នែកធនាគារពិភពលោកដែលជំរុញឱ្យមាសកើនឡើងជិត ៨% កាលពីខែមុនថា “យើងកំពុងទទួលបានផលប៉ះពាល់ជាបន្តបន្ទាប់ដោយព្រឹត្តិការណ៍ធំៗនៅទីនេះ ហើយដែលធ្វើឱ្យអ្នកវិនិយោគកំពុងមានការភ័យខ្លាច”។ លោក Moya បានបន្ថែមថា ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អង្គការ OPEC+ គឺ “ពិតជាជំរុញឱ្យមានអតិផរណា ដែលធ្វើឲ្យមានការកើនឡើងនៃការជួញដូរមាស”៕