Alynana Media Cambodia
Icon Collap
clinic narit

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការវាយតម្លៃហានិភ័យថ្នាក់ជាតិពាក់ព័ន្ធនឹងការសម្អាតប្រាក់ក្នុងវិស័យបរធនបាលកិច្ច”

Media LNN | Apr 07, 2023
សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការវាយតម្លៃហានិភ័យថ្នាក់ជាតិពាក់ព័ន្ធនឹងការសម្អាតប្រាក់ក្នុងវិស័យបរធនបាលកិច្ច”
Clinic narith

 

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការវាយតម្លៃហានិភ័យថ្នាក់ជាតិពាក់ព័ន្ធនឹងការសម្អាតប្រាក់ក្នុងវិស័យបរធនបាលកិច្ច” នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច ។នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការវាយតម្លៃហានិភ័យថ្នាក់ជាតិពាក់ព័ន្ធនឹងការសម្អាតប្រាក់ក្នុងវិស័យបរធនបាលកិច្ច”

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយ ឯកឧត្តមអគ្គនាយករង ប្រធាននាយដ្ឋាន និងសហការី បានអញ្ជើញដឹកនាំ និងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការវាយតម្លៃហានិភ័យថ្នាក់ជាតិពាក់ព័ន្ធនឹងការសម្អាតប្រាក់ក្នុងវិស័យបរធនបាលកិច្ច” ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងពន្យល់អំពីរបៀបនៃការវាយតម្លៃខ្លួនឯងរបស់បុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ច ដល់បរធនបាល, ប្រតិបត្តិករបរធនបាល និងក្រុមហ៊ុនវាយតម្លៃ ដែលមានសមាសភាពអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ច សរុបចំនួន ៧៩ រូប៕