ប្រទេសឥណ្ឌា បានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីប្រាំក្នុងពិភពលោក ហើយគឺទីផ្សារដ៏ធំដែលមានប្រជាជនប្រមាណ ១.៤ ពាន់លាននាក់ សម្រាប់ទំនិញកម្ពុជា។ តាមរយៈច្បាប់វិនិយោគថ្មី និង បរិយាកាសសេដ្ឋកិច្ច ពាណិជ្ជកម្មអំណោយផលរបស់ប្រទេសកម្ពុជា បានក្លាយទៅជាគោលដៅដ៏ទាក់ទាញ សម្រាប់អ្នកវិនិយោគមកពីប្រទេសឥណ្ឌា។
សម្រាប់អ្នកជំនាញកិច្ចការទំនាក់ទំនងកម្ពុជា និង ឥណ្ឌា បានលើកឡើងថា ភាពជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេស ការអភិវឌ្ឍវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងការលើកកម្ពស់ជំនាញ។
ថ្លែងទៅកាន់គណៈប្រតិភូឥណ្ឌានៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចកាលពីថ្ងៃសុក្រ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីតម្រូវការសម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត។
លោកបានមានប្រសាសន៍ថា ប្រទេសឥណ្ឌាគឺជាប្រទេសនាំមុខគេក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍន៍ជំនាញ ហើយកម្ពុជាអាចប្រើប្រាស់ជំនាញរបស់ឥណ្ឌានៅក្នុងតំបន់នេះ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “រដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តសម្រាប់ការចូលរួមជាមួយប្រទេសឥណ្ឌា” ខណៈដែលក៏បានអំពាវនាវដល់អ្នកវិនិយោគឥណ្ឌាឱ្យចាប់យកឱកាសដែលកំពុងរីកចម្រើននៅក្នុងព្រះរាជាណាចក្រ។
លោក សំហេង បានកត់សម្គាល់ថា សន្តិភាពនៅកម្ពុជា គឺជាកត្តាសំខាន់ក្នុងការរីកចម្រើនរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ គួបផ្សំនឹងការអនុវត្តការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បរិយាកាសធុរកិច្ចប្រកបដោយសន្តិភាពគឺជាការទាក់ទាញពិតប្រាកដសម្រាប់អ្នកវិនិយោគបរទេសនៅកម្ពុជា។
ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់គណៈប្រតិភូឥណ្ឌាចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 7 ខែមេសាត្រូវបានរៀបចំឡើងដោយស្ថានកុងស៊ុលកិត្តិយសរបស់កម្ពុជានៅទីក្រុង Bangalore ប្រចាំរដ្ឋឥណ្ឌាខាងត្បូង រួមជាមួយសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (InCham)។
ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងឥណ្ឌា ត្រូវបានកសាងឡើងនៅលើទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរដែលមានអាយុកាលរាប់សតវត្សមកហើយ ហើយឥឡូវនេះប្រទេសទាំងពីរក៏កំពុងប្រារព្ធខួបលើកទី 70 នៃទំនាក់ទំនងការទូតផងដែរ។
ប្រទេសឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលទទួលស្គាល់កម្ពុជា ហើយទំនាក់ទំនងនេះបានរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ នេះបើតាមការចង្អុលបង្ហាញពីលោក Karthik Tallam ស្ថានកុងស៊ុលកិត្តិយសរបស់កម្ពុជានៅទីក្រុង Bangalore ប្រចាំរដ្ឋឥណ្ឌាខាងត្បូង។
យោងតាមលោក Karthik ដំណើរទស្សនកិច្ចនេះបានបើកទ្វារសម្រាប់ការចូលរួមបន្ថែមទៀតនាពេលអនាគត។ លោកបន្តថា៖ «អាជីវកម្មឥណ្ឌាអាចយល់ពីប្រទេសកម្ពុជាបានកាន់តែច្បាស់ និងអ្វីដែលខ្លួនផ្តល់ជូនអ្នកវិនិយោគ។ យើងបានរៀបចំវគ្គធុរកិច្ចជាបន្តបន្ទាប់ក្នុងរយៈពេលបីថ្ងៃ ក្នុងអំឡុងពេលដែលគណៈប្រតិភូឥណ្ឌាអាចធ្វើបណ្តាញទំនាក់ទំនង ជាមួយមន្ត្រី និងធុរកិច្ចកំពូលរបស់កម្ពុជា
លោក Karthik បានលើកឡើងថា វិនិយោគិនឥណ្ឌាមួយចំនួនចាប់អារម្មណ៍ជាពិសេសលើឱកាសវិនិយោគក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ក៏ដូចជាវិស័យអភិវឌ្ឍន៍ជំនាញនៅក្នុងព្រះរាជាណាចក្រ។ “នឹងមានការចូលរួមតាមវិស័យកាន់តែច្រើននាពេលអនាគត។ យើងក៏ជឿជាក់ដែរថា ការចាប់ផ្តើមជើងហោះហើរត្រង់គឺមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ”
លោក Sandeep Majumdar ប្រធាន InCham មានប្រសាសន៍ថា យើងជឿជាក់ថា ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូឥណ្ឌាអាចបង្កើនការយល់ដឹងអំពីឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា។
ទន្ទឹមនឹងនេះ ប្រធាន InCham បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចាប់ផ្តើមជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ លោក Sandeep បានកត់សម្គាល់ថា “ការហោះហើរត្រង់ ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍