Alynana Media Cambodia
Icon Collap
clinic narit

អតិថិជនទិញផ្ទះពីលំនៅឋានវង្សឥលូវនេះ នឹងទទួលបានការចុះតម្លៃ៣ម៉ឺនដុល្លាភ្លាម ឱកាសដ៏ល្អនេះផ្តល់អោយត្រឹម៥ផ្ទះតំបូងតែប៉ុណ្ណោះ

Media LNN | Apr 12, 2023
អតិថិជនទិញផ្ទះពីលំនៅឋានវង្សឥលូវនេះ នឹងទទួលបានការចុះតម្លៃ៣ម៉ឺនដុល្លាភ្លាម ឱកាសដ៏ល្អនេះផ្តល់អោយត្រឹម៥ផ្ទះតំបូងតែប៉ុណ្ណោះ
Clinic narith

កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមិនថាស្ពាន ផ្លូវថ្នល់ ឬលើគម្រោងសាងសង់លំនៅឋាន អគារពាណិជ្ជកម្មតូចធំនានា កំពុងមានសន្ទុះយ៉ាងគួរអោយកត់សម្គាល់ ពិសេសផ្លូវក្រវាត់ក្រុងថ្មីនៃរាជធានីភ្នំពេញ ដែលមានតំណតភ្ជាប់ពីតំបន់មួយទៅទីសំខាន់ៗទាំងអស់ បាននឹងកំពុងស្ថាបនាយ៉ាងមមាញឹករៀងរាល់ថ្ងៃ ដើម្បីផ្គត់ផ្គង់និងសម្រួលជូនអោយខានតែបាននូវសេវាសាធារណៈ និងការធ្វើដំណើរអោយកាន់តែជិតមានភាពងាយស្រួលទ្វេដងថែមទៀត។

គម្រោង លំនៅឋានវង្ស ស្ថិតនៅចន្លោះទិស និរតី និងអាគ្នេយ៍ តាមបណ្តោយផ្លូវរដ្ឋធំ លើផ្លូវជាតិលេខ ២០ក្នុងខណ្ឌដង្កោ គឺជាចំណែក១ក្នុងការអភិវឌ្ឍនិងសាងសង់សេវាលំនៅឋាន ដើម្បីបំពេញជូនតម្រូវការដ៏ចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាជុំវិញរាជធានីភ្នំពេញផងដែរ ដោយត្រឹម ៤០០ម៉ែត្រពីផ្លូវក្រវាត់ក្រុងទី៣ ជិតអាកាសយានដ្ឋានថ្មី ចម្ងាយ១៥នាទីទៅផ្សាទំនើបអុីអនមានជ័យ និងទីប្រជុំជនដែលមានចរន្តភាពទាំងការធ្វើជំនួញតូចធំស្ទើរគ្រប់ប្រភេទ ដែលរួមនឹងស្ថានីយក្នុងសហគមន៍លំនៅឋានវង្សដែលនឹងបំពេញតម្រូវការចាំបាច់ ដូចជាស្ថានីយសាកយានយន្តEV សួនកំសាន្តសម្រាប់ហាត់ប្រាណលំហែកាយ ស្ថានីយកណ្តាលសម្រាប់សេវាអតិថិជន និងល្អសាកសមសម្រាប់អ្នកចូលចិត្តសត្វចិញ្ចឹម មិនថាតំបន់ពាណិជ្ជកម្ម ឬតំបន់រស់នៅឡើយ។

 14-02-02-17

         ព្រឹត្តិការណ៍ដ៏អធិកអធមនៃពិធីសម្ពោធផ្ទះគំរូ Shop House A នៃគម្រោង លំនៅឋានវង្ស បានរៀបចំឡើង នាព្រឹកថ្ងៃទី ០៨ មេសា ឆ្នាំ ២០២៣ នៅឯទីតាំងគម្រោងផ្ទាល់ ដោយវត្តមានចូលរួមជាច្រើនជាច្រើនកុះករ ពីសំណាក់ភ្ញៀវកិត្តិយស ដៃគូសហការគ្រប់ជាន់ថ្នាក់ បានញាំុងឲ្យកម្មវិធីទាំងមូលកាន់តែឱឡារិក។ កម្មវិធីត្រូវបានរៀបចំតាមរបៀបវិរៈ ដោយមានរៀបចំនិមន្តព្រះសង្ឃដើម្បីប្រោះព្រំ តាមទំនៀមទម្លាប់សាសនា របាំអប្សរាជូនពរ និងការសម្តែងជាបន្តបន្ទាប់។

លោកជំទាវ មុឺន ស្រីណែត អគ្គនាយិកានៃគម្រោង លំនៅឋានវង្ស ក៏បានអញ្ជើញឡើងមានប្រសាសន៍ស្តីពីគោលបំណង ដែលលោកជំទាវបានសម្រេចចិត្តជ្រើសរើសយកថ្ងៃនេះជាថ្ងៃពិសេស មិនមែនដើម្បីការបើកសម្ពោធផ្ទះគំរូតែម្យ៉ាងនោះទេ គឺមានកិច្ចសំខាន់ដូចខាងក្រោម៖

         ទី១ ជាកិច្ចស្វាគមន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងទទួលទេវតាថ្មី ក្នុងន័យប្រោះព្រំសិរីមង្គលដល់ក្រុមការងារក៏ដូចជាអស់លោកអ្នកគ្រប់គ្នា ពិសេសនោះគឺកញ្ចប់នៃការផ្តល់ជូនដ៏អស្ចារ្យជាច្រើនជម្រើសសម្រាប់អស់លោកអ្នកដែលមានបំណងចង់បានគេហដ្ឋានថ្មី ដែលពោរពេញដោយប្រណិតភាព គុណភាព និងលក្ខខណ្ឌល្អៗសម្រាប់ការបង់ប្រាក់ ព្រមទាំងរង្វាន់ទ្វេដង ។

         ទី២ ជាកិច្ចបង្ហាញនូវស្នាដៃការងារនិងការសម្រេចសមិទ្ធផលនៃការសាងសង់គ្រោងអគារប្លុកA1 តាមកាលកំណត់ ក៏ដូចជាផ្តល់ជូននូវសោភ័ណភាព (Look & Feel) សំណង់ពិតៗងាយស្រួលដល់អស់លោកអ្នកអាចអញ្ជើញទស្សនាដោយផ្ទាល់បានគ្រប់ពេល។

         ទី៣ ការបើកប្រកាសចេញនូវគម្រោងវីឡាថ្មី១បែបទៀត នោះគឺ រុក្ខវីឡា។ រុក្ខវីឡា គឺជាបរិបទថ្មីនៃគម្រោង លំនៅឋានវង្ស ដែលមានរូបរាងស្រដៀងទៅនឹង វីឡាភ្លោះ តែផ្តល់នូវការប្រាស្រ័យទាក់ទងល្អក្នុងសហគមន៍ឲ្យកាន់តែស្និតស្នាលពីផ្ទះមួយទៅផ្ទះមួយ ជាមួយនឹងធម្មជាតិបៃតង និងស្ថាបត្យកម្មខាងក្នុងដ៏ស្រទន់សុីវីល័យ។

 photo_2023-03-10_09-07-24-2

         *អ្វីដែលភ្ញៀវកិត្តយសបានទន្ទឹមរងចាំនោះ គឺបន្ទាប់ពីលោកជំទាវ បានថ្លែងនូវកិច្ចសន្ទរកថាហើយនោះ លោកជំទាវក៏បានបើកឱកាសជូននូវឱកាសចំណេញដ៏ភ្ញាក់ផ្អើល១ទៀតភ្ជាប់ទៅនឹងរុក្ខវីឡា គឺបញ្ចុះតម្លៃជូន ៣មុឺនដុល្លារ សម្រាប់៥ផ្ទះដំបូង រួមនឹងកញ្ចប់បន្ថែមជាច្រើនផ្សេងៗទៀត។

 បន្ទាប់មកក៏មានការឡើងធ្វើបទបង្ហាញពីដៃគូរដឹកនាំសហការ គឺលោក Alan Neo អំពីចក្ខុវិស័យនិងអនាគតភាពដែលចំណេញសម្រាប់អតិថិជនពីគម្រោងលំនៅឋានវង្ស ដោយមានការរៀបចំតុបតែង ដាក់បង្ហាញ (Marquette) គ្រប់ប្រភេទផ្ទះ និងរូបភាពនៃលក្ខណៈសម្គាល់នានា ជូនភ្ញៀវកិត្តិយសទាំងអស់បានទស្សនាលម្អិតបន្ថែម ដោយបានក្រុមការងារជំនាញនៅចាំផ្តល់ការប្រឹក្សាយោបល់ជូន។ អ្វីដែលគួរឲ្យកត់សម្គាល់លើសពីនេះ នោះគឺការសម្តែងល្ខោនសុវណ្ណមច្ឆា ដែលបង្ហាញនូវកាយវិការដល់រស់រវើកនៃក្រុមសម្តែងលើឆាក លេចចេញជាទស្សនីយភាពយ៉ាងគួរអោយជក់ចិត្តក្រៃលែង រួមនឹងការសម្តែងរបស់ទូតសុឆន្ទៈនៃ លំនៅឋានវង្សគឺ កញ្ញា នីគី នីគី ផងដែរ។

 0fd6b9a0-4195-4586-b3a5-33abc1349e1d-67

គួរបញ្ចាក់ផងដែរថា៖ គម្រោង លំនៅឋានវង្ស បច្ចុប្បន្នមានចំនួនជាង៣០០ផ្ទះ រួមមានអគារពាណិជ្ជកម្ម អគារការិយាល័យ ផ្ទះអាជីវកម្ម ប្រភេទអេ និង ប្រភេទប៊ី ផ្ទះវីឡាភ្លោះ និងគម្រោងថ្មី គឺ រុក្ខវីឡា បែងចែកចេញជាពីរតំបន់ផ្សេងគ្នា តែរក្សានូវបរិបទថ្មីដ៏ល្អប្រសើរទាំងការរស់នៅបែបឯកជនភាព និងការបង្កើតអាជីវកម្មខ្នាតតូចឬធំ ដោយផ្ទះលោកអ្នកដែលមានបំណងចង់បានគេហដ្ឋានថ្មីដែលសម្បូរបែបនិងសុីវីល័យ ពិសេសជាងគេលោកអ្នក អាចបង់ត្រឹមតែ ជាង ៣០០ ក្នុង១ខែ ដោយបង់ឥតការប្រាក់រហូតដល់ទៅ ៣៦ខែ ព្រមទាំងមានការបញ្ចុះតម្លៃ ឱកាសឈ្នះរថយន្ត EV ថ្មីទំនើម១គ្រឿង រួមនឹងកាដូទ្វេដង។