នៅព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣នេះ ព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ បានដង្ហែចូលទៅដល់ខេត្តបាត់ដំបងហើយ។
ពិធីទទួលព្រះអគ្គិជ័យកីឡានេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្ត ក្រុមអ្នកជិះកង់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដោយនៅតាមផ្លូវក៏មានការចងទង់ជាតិគ្រប់ផ្ទះ និងមានប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឈរសងខាងផ្លូវចាំទទួលស្វាគមន៍ដល់ក្បួនដង្ហែនេះដែរ។
នេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣នេះ៕