Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ម្ចាស់ផ្ទះកម្ពុជាឈរលើកំពូលតារាងមេដាយបណ្តោះអាសន្ន សម្រាប់ស៊ីហ្គេម ២០២៣

Media LNN | May 05, 2023
ម្ចាស់ផ្ទះកម្ពុជាឈរលើកំពូលតារាងមេដាយបណ្តោះអាសន្ន សម្រាប់ស៊ីហ្គេម ២០២៣
Clinic narith

គិតត្រឹមយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ម្ចាស់ផ្ទះ កម្ពុជាកំពុងក្តោបក្តាប់មេដាយមាសច្រើនជាងគេ លើកំពូលតារាងមេដាយ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយដណ្តើមបានមេដាយសរុបសរុប០៩គ្រឿង ក្នុងនោះ មេដាយមាស៥ វិញ្ញាសា និងមេដាយប្រាក់៤វិញ្ញាសា។

មេដាយចំនួន៥វិញ្ញាសារបស់កម្ពុជា ដណ្តើមបានលើ២ប្រភេទកីឡា គឺប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាលើវិញ្ញាសាសម្ដែងបុរសជាគូ (Men's DUO) ដណ្តើមបានដោយកីឡាករឆ្នើមរបស់កម្ពុជា គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា។ ចំពោះមេដាយប្រាក់២វិញ្ញាសាលើប្រភេទកីឡាជឺជីតស៊ូនេះដែរ គឺដណ្តើមដោយកីឡាការិនី ខាន់ ចេសា, កីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាការិនី ទឹន សុវណ្ណលីណា លើវិញ្ញាសាសម្ដែងនារី ២នាក់ទល់២នាក់។

ចំពោះមេដាយមាស៤វិញ្ញាសាទៀត ដណ្តើមបានលើប្រភេទកីឡាគុនល្បុក្កតោ ដែលជាក្បាច់គុនព្រលឹងវប្បធម៌ជាតិខ្មែរ រួមមាន១. មេដាយមាស ដោយកីឡាករ ពន្លឺពេជ្រ មរតក លើវិញ្ញាសាទ្វារមេគុនព្រលឹងល្បុក្កតោ (បុរស)។ ២. មេដាយមាស ដោយកីឡាការិនី ម៉ោ លក្ខិណា លើវិញ្ញាសាទ្វារមេគុនព្រលឹងល្បុក្កតោ (នារី)។ ៣. មេដាយមាស ដោយ គីម ទិត្យសុវឌ្ឍនៈ លើវិញ្ញាសាទ្វាមេគុនខែល និង៤.មេដាយមាសដោយកីឡាការិនី យស សច្ចនា លើវិញ្ញាសាទ្វារមេគុនដៃ (នារី)។ ចំពោះមេដាយប្រាក់២គ្រឿង ដណ្តើមបានដោយ ពុធ ច័ន្ទឆវី លើវិញ្ញាសាទ្វារមេគុនខែល និងកីឡាករ ពេជ្រ ពន្លឺ លើវិញ្ញាសាទ្វារមេគុនដៃ (បុរស)។

សូមជម្រាបជូនថា ចំពោះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ មិនមានការប្រកួតទេ ដោយជាថ្ងៃពិធីប្រារព្ធពិធីបើកស៊ីហ្គេម លើកទី៣២ ជាផ្លូវការ៕ដោយ៖ ហេង ណាលីន, ផ្សាយដោយ៖ កន ចំណាន