Alynana Media Cambodia
Icon Collap
clinic narit

មន្ទីរសំរាកព្យាបាលចំនួន ៣ទីតាំង ត្រូវក្រសួងសុខាភិបាលប្រកាសបិទជាបន្ទាន់

Media LNN | May 13, 2023
មន្ទីរសំរាកព្យាបាលចំនួន ៣ទីតាំង ត្រូវក្រសួងសុខាភិបាលប្រកាសបិទជាបន្ទាន់
Clinic narith

មន្ទីរសំរាកព្យាបាលចំនួន ៣ ត្រូវបានក្រសួងសុខាភិបាលចេញសេចក្តីសម្រេចបិទជាផ្លូវការក្នុងថ្ងៃតែមួយ ក្រោយរកឃើញថាមិនបានអនុឡោមត្រឹមត្រូវតាមកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរសំរាកព្យាបាលនាពេលកន្លងមក។

មន្ទីរសំរាកព្យាបាលទាំងបីរួចមាន៖ មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ ស្ថិតតាមបណ្តោយផ្លូវ២២៨ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី២ មន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីស្រមៃ ដែលស្ថិតនៅតាមបណ្តោយមហាវិថីកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ទី៣មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង, ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

យោងតាមសេចក្តីសម្រេច៣ផ្សេងគ្នាស្តីពីការបិទ និងដកហូតសេចក្តីសម្រេចឲ្យបើកមន្ទីរសំរាកព្យាបាលរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣បានឲ្យដឹងថា មូលហេតុនៃការបិទនេះ គឺដោយសារមន្ទីរសម្រាកព្យាបាលនេះ ពុំមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវត្រឹមត្រូវ និងអវត្តមានប្រចាំការនៅក្នុងមន្ទីរសម្រាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍សកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំ ទៅកាន់នាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល ដែលជាការមិនអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម នស/រកម/១១០០/១០ ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០ និងប្រកាសលេខ០៣៤ អបស.មព ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១១ របស់ក្រសួងសុខាភិបាល ព្រមទាំងកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរសម្រាកព្យាបាល។

ក្រោយទទួលដំណឹងនេះ មន្ត្រីជាប់ពាក់ព័ន្ធ បានសហការជាមួយសមត្ថកិច្ចប្រចាំខណ្ឌ កាលពីវេលាម៉ោង៩៖០០យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានចុះទៅធ្វើការបិទទីតាំងមន្ទីរសំរាកព្យាបាលទាំង ៣តែម្តង៕

7-doanthethaovn-rker26-8-5-40-90

24-Cheam-phorn1-Copy-1024x759-27

341189534_651478753472490_1577443956046588447_n-23