Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្ដេចតេជោ ហ៊ុន សែន បានជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាដោះស្រាយធ្វើយ៉ាងណាឲ្យថ្លៃដើមផលិតនៃការដាំដុះ

Media LNN | May 15, 2023
សម្ដេចតេជោ ហ៊ុន សែន បានជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាដោះស្រាយធ្វើយ៉ាងណាឲ្យថ្លៃដើមផលិតនៃការដាំដុះ
Clinic narith

 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាដោះស្រាយធ្វើយ៉ាងណាឲ្យថ្លៃដើមផលិតនៃការដាំដុះ និងការចិញ្ចឹមសត្វរបស់ប្រជាកសិករមានតម្លៃថោក។

ការជំរុញរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានជំរុញធ្វើយ៉ាងណាឲ្យថ្លៃដើមផលិតនៃការដាំដុះ និងការចិញ្ចឹមសត្វរបស់ប្រជាកសិករមានតម្លៃថោក ដើម្បីប្រកួតប្រជែងជាមួយបណ្ដាប្រទេសដទៃ។  

 

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ចំណុចនេះ គឺជាចំណុចគន្លឹះមួយក្នុងចំណោមចំណុចគន្លឹះ ដែលយើងត្រូវដោះស្រាយ បើសិនជាកសិករយើងផលិតនូវតែមានតម្លៃខ្ពស់ ការប្រកួតប្រជែងក្នុងក្របខ័ណ្ឌទីផ្សារជាមួយប្រទេសដទៃ ដែលយើងត្រូវនាំចូលយកមកផ្គត់ផ្គង់ក្នុងស្រុក ដែលវាថោកជាងផលិតផលក្នុងស្រុកហ្នឹង វានៅតែជាបញ្ហាៗ»។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាដោះស្រាយធ្វើយ៉ាងណាឲ្យថ្លៃដើមផលិតនៃការដាំដុះ និងការចិញ្ចឹមសត្វឲ្យមានតម្លៃថោក៕