Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជាទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ បានចំនួនប្រមាណជាង ២០០លានដុល្លារ នៅរយៈពេល ៤ខែដំបូង

Media LNN | May 18, 2023
កម្ពុជាទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ បានចំនួនប្រមាណជាង ២០០លានដុល្លារ នៅរយៈពេល ៤ខែដំបូង
Clinic narith

នៅរយៈពេល ៤ខែដំបូង ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ បានចំនួនប្រមាណជាង ២០០លានដុល្លារ មានការកើនជាង ៣៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ទោះបី ការនាំចេញមានការកើនឡើងក៏ពិតមែន ប៉ុន្តែក្រុមអ្នកជំនាញក្នុងវិស័យឧស្សាហកម្មកៅស៊ូបានអះអាងថា តម្លៃទីផ្សារកៅស៊ូ គិតមកទល់ពេលនេះ នៅមិនទាន់មានស្ថានភាពល្អនៅឡើយនោះទេ ។