Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អគ្គនាយកដ្ឋានពន្ធដាររកចំណូល​សរុប​ប្រមា​ណ​​ជាង​១.៥៩០​លានដុល្លារអាមេរិក ឬ​ស្មើនឹ​ង​ប្រមាណ៤៤,៥៤ភាគរយ ក្នុង​រយៈ​ពេល៤ខែ

Media LNN | May 19, 2023
អគ្គនាយកដ្ឋានពន្ធដាររកចំណូល​សរុប​ប្រមា​ណ​​ជាង​១.៥៩០​លានដុល្លារអាមេរិក ឬ​ស្មើនឹ​ង​ប្រមាណ៤៤,៥៤ភាគរយ ក្នុង​រយៈ​ពេល៤ខែ
Clinic narith

ភ្នំពេញ ៖ ក្នុង​រយៈ​ពេលត្រឹមតែ ៤ខែ​ដើមឆ្នាំ២០២៣​ប៉ុណ្ណោះ អគ្គនាយកដ្ឋានពន្ធដាររកចំណូល​សរុប​ប្រមា​ណ​​ជាង​១.៥៩០​លានដុល្លារអាមេរិក ឬ​ស្មើនឹ​ង​ប្រមាណ៤៤,៥៤ភាគរយ​នៃ​ផែនការ​ច្បាប់​ស្ដីពីហិរ​ញ្ញវ​ត្ថុ​សម្រា​​ប់​​គ្រប់គ្រង​ឆ្នាំ២០២៣​ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន​របស់អគ្គ​នាយ​​​ក​ដ្ឋាន​ពន្ធដារ​នៅថ្ងៃទី​១៨ ឧសភា ២០២៣ ។​

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ​ បានបង្ហាញពីចំណូល​ប្រចាំខែមេសា ឆ្នាំ២០២៣​ផងដែរ ដោយទទួលបាន​ចំណូ​ល​​ប្រមាណ​២៤៣,១១លានដុល្លារអាមេរិក ឬស្មើនឹង​ប្រមាណ៦,៨១ភាគរយ​នៃ​ផែន​ការ​ច្បាប់​ស្ដីពីហិរញ្ញវត្ថុ​សម្រាប់​កា​រគ្រប់គ្រ​ងឆ្នាំ​២០២៣​ ។

លោក​គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុកជា​អគ្គ​នាយក​នៃអគ្គ​នាយកដ្ឋានពន្ធដារ​បានមាន​ប្រសា​​ស​ន៍​​ថា​​ ស្ថានភាព​ល្អ​ប្រ​សើរ​​នៃចំណូល​សម្រាប់​រយៈ​ពេល៤ខែ​ឆ្នាំ ២០២៣ គឺអាស្រ័យ​ដោយ​ស្ថានភាព​នៃ​ចំណូ​ល​​ពន្ធ​ខែមករា ដល់ខែមីនា ឆ្នាំ ២០២៣ បាន​​ហក់ឡើង​ខ្ពស់ ហើយដែលជា​រដូវ​កាល​នៃការ​ប្រកាស​និងបង់​ប្រា​ក់​ពន្ធលើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ ២០២២ ។

គួរ​បញ្ជាក់ផងដែរថា ក្នុ​ងរយៈ​ពេលកន្លងមកនេះ ពន្ធដារ​ក៏បានកោះអញ្ជើញឱ្យម្ចាស់ក្រុមហ៊ុន​ សហគ្រាស​ ដែលជា​ប់បំណុលពន្ធ​ចូល​ខ្លួនមកទូទាត់​បំណុល​ពន្ធដែល​ជំពាក់ផងដែរ ជាក់ស្ដែង​ក្នុង​រយៈពេល​តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពន្ធដា​របានប្រកាស​អញ្ជើញ​ម្ចាស់​ស​ហគ្រាស និងក្រុមហ៊ុនរាប់សិប​ ឱ្យ​ចូលខ្លួនមកទូទាត់​បើពុំ​នោះ​នឹងអាច​មានការ​ចាត់វិធានការ​តាមផ្លូវច្បាប់ទៅកាន់តុលាការ​ផង​ដែរ​ ​៕