Alynana Media Cambodia
Icon Collap
clinic narit

ចាប់ពីថ្ងៃទី២៤-៣០ ខែឧសភា, អាចមានភ្លៀងពីតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Media LNN | May 23, 2023
ចាប់ពីថ្ងៃទី២៤-៣០ ខែឧសភា, អាចមានភ្លៀងពីតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
Clinic narith

(ភ្នំពេញ)៖​ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីតំបន់នៃជ្រលងសម្ពាធទាបពីភាគខាងលើថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C 
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
* អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២៖តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
* អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

៣៖តំបន់មាត់សមុទ្រ 
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
* អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ លើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់។

ក្រសួងធនធានទឹក អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕85F889E6-F780-41ED-B466-B0B91AE55718