Alynana Media Cambodia
Icon Collap
clinic narit

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនិងចែកសញ្ញាបត្រ

Media LNN | May 24, 2023
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនិងចែកសញ្ញាបត្រ
Clinic narith

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រម​ទាំងចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ​នេះ។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបានដើរតួនាទី យ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសិល្បៈ វប្បធម៌ ដែល​ជា​អត្តសញ្ញាណជាតិ។

ខាងក្រោមជាខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់អគារសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ គឺជាយុទ្ធសាស្ត្រយកស្លឹកត្នោតខ្ចប់ស្កត្នោត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អគារសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី នឹងក្លាយជាមរតករាប់រយឆ្នាំទៅមុខទៀត។

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា ភរិយារបស់សម្តេច សូម្បីធ្វើតុ ក៏យកគ្រូពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអង្គុយកន្លែងណាក៏ស្រួលដែរ អង្គុយលើភ្លឺស្រែក៏ស្រួល អង្គុយនៅអង្គការសហប្រជាជាតិ ក៏ស្រួល។

* សម្តេចតេជោ ហ៊ុន សែន អរគុណ និងសម្តែងការកោតសរសើរការសម្តែងទស្សនីយភាពសិល្បៈដ៏រស់រវើកក្នុងព្រឹត្តិការណ៍បិទ និងបើកការប្រកួតស៊ីហ្គេមនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់ថែទាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលទើបសាងសង់រួច។

* សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ៣ថ្ងៃដើមសប្តាហ៍នេះ សម្តេចបានអញ្ជើញសម្ពោធសមិទ្ធផលជាបន្តបន្ទាប់។ ថ្ងៃចន្ទ សម្ពោធរោងចក្រផលិតកង់រថយន្ត, ថ្ងៃអង្គារ សម្ពោធអគារព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងថ្ងៃពុធ សម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

* សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរ និងអបអរសាទរ និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យា​ល័យ​ភូមិន្ទវិចិត្រសិល្បៈ ដែលទទួលសញ្ញាបត្រនៅថ្ងៃមានការងារធ្វើស្ទើរតែ ១០០ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រយ័ត្នលើការប្រើប្រាស់ទម្រង់សិល្បៈនានា ឱ្យត្រូវតាមទម្រង់ខ្មែរ កុំឱ្យខ្មែរជំនាន់ក្រោយយល់ច្រឡំ ឬយល់ខុស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនជឿថាមានការឈ្លានពានផ្នែកវប្បធម៌ទេ តែសម្តេចបារម្ភរឿងស្ម័គ្រចិត្តទទួលយកវប្បធម៌របស់ប្រជាពលរដ្ឋ ដែលនាំឱ្យបាត់បង់វប្បធម៌ជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយឈ្នះ-ឈ្នះ មិនត្រឹមបញ្ចប់សង្គ្រាម និងការបង្រួបបង្រួមជាតិប៉ុណ្ណោះទេ តែក៏បានជួយឱ្យរបាំសួយរក្សាវត្តមាន បានមកដល់ពេលបច្ចុប្បន្នផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់អ្វីៗទាំងអស់ គឺសុទ្ធតែស្ថិតនៅក្រោមសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពមានសារៈសំខាន់ណាស់។ មានសន្តិភាពហើយ ប្រឹងថែរក្សាទៅ កុំចាំបាច់បាត់សន្តិភាព ទើបនាំគ្នាសោកស្តាយ។

* សម្តេចតេជោ ហ៊ុន សែន សូមអង្វរករថ្នាក់ដឹកនាំគណៈសង្ឃបញ្ចប់វិវាទ និងឈប់វាយប្រហារគ្នាលើបណ្តាញសង្គម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនហូមអ៉ីនធើណេត កំពូលអន់។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់បុរីទាំងអស់ គិតគូររឿងសេវាទូរស័ព្ទ និងអ៉ីនធើណេតក្នុងបុរី ព្រោះពិបាកប្រើប្រាស់ខ្លាំងណាស់។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅម្ចាស់បុរីឱ្យបញ្ឈប់ការផ្តល់ភាពផ្តាច់មុខ សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់អ៉ីនធើណេត។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសប្លក់ (block) តេឡេក្រាម ជនពូកែនាំរឿងជូនសម្តេច។