![ហ៊ុន សែន៖ចាប់ពីខែសីហាតទៅកម្មការនីដែលមានស្ត្រីពោះផ្ទៃនឹងទទួលការឧបត្ថម្ភទ្វេដងតាំងពីការពិនិត្យផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ](https://www.alynana.com/storage/24-cheam-phorn1-copy-1024x759-48.jpg)
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសចាប់ផ្ដើមពង្រីកវិសាលភាពលើការអនុវត្តកិច្ចគាំពារសម្រាប់ស្រ្តីមានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំ ចំពោះកម្មការិនីនៅតាមរោងចក្រ សហគ្រាសទាំងអស់ទូទាំងប្រទេសចាប់ពីខែសីហា ឆ្នាំ២០២៣តទៅ។ ការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment)ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រូប ភ្នំពេញចំនួន ១៩ ០០០ នាក់ ។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBK1BUQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--3ea192aae77804b78a562cafc8c9a4761fb312cb/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2023-05-26_10-46-09.jpg)
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះគឺជាគោលនយោបាយចាស់ពង្រីកសកម្មភាពថ្មី ដែលនឹងចាប់ផ្ដើមអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ សម្រាប់កម្មការិនីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត ក្នុងនោះក៏មានការបង្កើនទឹកប្រាក់មួយទ្វេជាពីរ ដោយរដ្ឋាភិបាលត្រូវបង្កើនឡើងថវិកាប្រមាណ ១៣ លានដុល្លារបន្ថែមទៀតក្នុង១ឆ្នាំទៅលើថវិកាចាស់ដែលត្រូវចំណាយ។សម្តេចតេជោនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា៖ «ចាប់ពីខែសីហា ឆ្នាំ២០២៣ខាងមុខ កម្មការិនីដែលមានស្ត្រីពោះផ្ទៃនឹងទទួលការឧបត្ថម្ភទ្វេដងចាប់តាំងពីការពិនិត្យផ្ទៃពោះនៅពេលសម្រាលរហូតដល់កូនមានអាយុ ២ឆ្នាំ»។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBK1RUQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--ed9d606af976c97a3c7ef0446592bed064980a54/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2023-05-26_10-46-21.jpg)
សម្ដេចតេជោបានថ្លែងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ដើម្បីធានាឱ្យមាតា និងកូនមានសុខភាពល្អ ហើយគោលការណ៍ថ្មី ក៏នឹងធ្វើឱ្យរដ្ឋត្រូវចំណាយប្រមាណ ១៣លានដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំ។ សម្តេចតេជោបានបញ្ជាក់ទៀតថា ការដើរជួបកម្មករនាពេលនេះគឺដើម្បីមើលសុខទុក្ខរបស់កម្មករ តើបញ្ហាអ្វីបានដោះស្រាយ ហើយបញ្ហាអ្វីដែលកំពុងកើតមានចំពោះកម្មករ។ សម្តេចតេជោបានបន្ថែមថា ការធ្វើនេះគឺដើម្បីផលប្រយោជន៍កម្មករ និងផលប្រយោជន៍ប្រទេសជាតិ មិនមែនការដើរជួបជាមួយកម្មករ កម្មការិនីនេះ គ្រាន់តែធ្វើដើម្បីជិះសេះមើលផ្កានោះទេ។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBK1hUQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--93d529798a35763acf4f369f1bf9336bc9c2f109/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2023-05-26_10-46-36.jpg)
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានក៏អំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាកម្មករ-កម្មការិនីសូមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ទាំងអស់គ្នានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីប្រើប្រាស់សិទ្ធិរបស់ខ្លួនជ្រើសរើសគណបក្សនយោបាយណាដែលខ្លួនពេញចិត្ត៕ដោយ៖ រិទ្ធី, សម្រួលផ្សាយ៖ កន ចំណាន
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBK0xUQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--1655ad7ba809739131baa3790fd5be14545604f7/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2023-05-26_10-46-55.jpg)