Alynana Media Cambodia
Icon Collap
clinic narit

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា

Media LNN | May 30, 2023
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា
Clinic narith

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អ្នកចម្រៀងអ្នកនិពន្ធបទចម្រៀងក្នុងឱកាសពិធីសម្ពោធ អគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និពន្ធឡើងវិញ ខណៈអ្នកនិពន្ធបាននិពន្ធមិនបានត្រឹមត្រូវ(ខុសទីតាំង នៃពិធីសម្ពោធ)។

សម្តេចតេជោ បានបញ្ជាក់ថា អ្នកនិពន្ធចម្រៀងក្នុងពិធីផ្សេងៗមានច្រើនលើសលប់ ដែលបទចម្រៀងខ្លះសម្តេចមិនបានស្តាប់ ឬមិនមានពេលស្តាប់ឡើយ ដោយសារច្រើនពេក។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតឱ្យមានការអគារសិក្សាថ្មី ក្នុងគោលដំណងចូលរួមចំណែកអប់រំ បណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សមិទ្ធផលអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាថ្មីនេះ ក្រៅពីបណ្ដុះបណ្ដាលដល់ព្រះសង្ឃ ក៏បានបណ្ដុះបណ្ដាលដល់និស្សិតទូទៅផងដែរ ចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត។

សម្តេចតេជោ អំពាវនាវឱ្យមានការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា ដោយស្វែងរកសាស្ដ្រាចារ្យល្អៗមកបង្រៀនដល់សិស្ស។

សម្តេចតេជោ ហ៊ុន សែន បានជំរុញបន្ថែមទៀតដល់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញ និងពង្រឹងវិស័យអប់រំសិក្សាធិការនៅកម្ពុជា ឱ្យមានកម្រិតគុណភាពកាន់តែខ្ពស់។

សម្តេចតេចជោ បានបញ្ជាក់ថា កម្ពុជាមានការរីកចម្រើន លូតលាស់ក្នុងសម័យសង្គមរាស្ត្រនិយម ដោយប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗខ្ពស់ជាងបណ្តាប្រទេសនានា រួមទាំងកូរ៉េខាងត្បូងផងដែរ តែដោយសារដើរនយោបាយខុស គឺរដ្ឋបហារទម្លាក់សម្តេចឪ កម្ពុជាបានធ្លាក់ចូលភ្នក់ភ្លើងសង្គ្រាមជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បន្តរម្លឹកដល់គុណបំណាច់នៃការដឹកនាំមកសន្ដិភាពរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កាលពីសម័យសង្គមរាស្រ្ដនិយម ធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្ដិភាព និងមានការរីកចម្រើន ប៉ុន្តែដោយសារតែសង្គ្រាមបានបំផ្លាញសន្ដិភាពដែលខិតខំរកបាននាពេលនោះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃក្រោយទោះបីជាសម្ដេចមិនធ្វើជានាយករដ្ឋមន្រ្ដី ក៏សម្ដេចនៅគ្រប់គ្រងនយោបាយកម្ពុជាដែរ ដូច្នេះតម្រូវការចាំបាច់ នៃការកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រនៅតែបន្ត។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយពេញចិត្តចំពោះការចាប់លេខរៀងគណបក្ស ដែលជាលទ្ធផលនៃការចាប់សន្លឹកឆ្នោតកំណត់លេខរៀង គណបក្សប្រជាជនកម្ពុជា នៅលំដាប់លេខរៀងទី១៨ ដែលលេខល្អ និងងាយកត់ចំណាំ (ជួរទី២ ខាងក្រោយគេបង្អស់)។

សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភ អគារអន្តេវាសិកដ្ឋានមួយបន្ថែមទៀតដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីផ្ដល់ការស្នាក់នៅដល់និស្សិតក្រីក្រ អាចបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបាននៅទីនេះ។ សម្ដេចតេជោបានប្រកាសបើកការដ្ឋាននៅថ្ងៃនេះតែម្ដង ដោយបញ្ជាឱ្យពិនិត្យរៀបចំសាងសង់តែម្ដង៕