Alynana Media Cambodia
Icon Collap
clinic narit

ជប៉ុន​ឯកភាព​ផ្តល់ជំនួយ​ឥតសំណង​ជាង ៦៣ ម៉ឺន​ដុល្លារ​ដើម្បី​លុបបំបាត់​អំពើ​ហិង្សា​លើកុមារនៅកម្ពុជា

Media LNN | May 30, 2023
ជប៉ុន​ឯកភាព​ផ្តល់ជំនួយ​ឥតសំណង​ជាង ៦៣ ម៉ឺន​ដុល្លារ​ដើម្បី​លុបបំបាត់​អំពើ​ហិង្សា​លើកុមារនៅកម្ពុជា
Clinic narith

 

 

ភ្នំពេញៈរដ្ឋាភិបាល​ជប៉ុន​បានឯកភាព​ផ្តល់​ជំនួយ​ឥតសំណង​ចំនួន​ជាង ៦៣ ម៉ឺន​ដុល្លារ​អាមេរិក​ដល់​អង្គការ​ក្រៅរដ្ឋាភិបាល​ជប៉ុន Save the Children Japan សម្រាប់​គម្រោង​លុបបំបាត់​អំពើ​ហិង្សា​លើ​កុមារ​នៅតាម​សាលារៀន​ក្នុង​ខេត្ត​កំពង់ចាម សម្រាប់​ឆ្នាំទី២។

 

ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បញ្ជាក់​ក្នុង​លិខិត​អញ្ជើញ​អ្នកសារព័ត៌មាន (Press invitation) នាថ្ងៃ​ទី២៦ ខែឧសភា ពិធី​ចុះហត្ថ​លេខា​លើកិច្ចសន្យា​ផ្តល់​ជំនួយ​ឥតសំណង​នេះ​នឹង​ធ្វើឡើង​នៅថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២៣ រវាង​លោក អ៊ូអិណុ អាត់ស៊ូស៊ី (Ueno Atsushi) ឯក​អគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និងតំណាង​អង្គការ Save the Children Japan នៅស្ថានទូត​ជប៉ុន។

 

ស្ថានទូត​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​ជប៉ុន​បានឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ៦៣៧ ៨៣៨ ដុល្លារ​អាមេរិក ដល់​ស្ថាប័ន​ទទួល​ជំនួយ​មួយ​ក្រោម​គ្រោង​ការណ៍​នៃកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ជប៉ុន ជំនួយ​ឥតសំណង​សម្រាប់​គម្រោង​អង្គការ​ក្រៅរដ្ឋាភិបាល​ជប៉ុន។ ស្ថាប័ន​ទទួល​ជំនួយ​គឺ អង្គការ Save the Children Japan»៕