Alynana Media Cambodia
Icon Collap
clinic narit

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាល នឹងសងស្ពានឆ្លងទន្លេ ៣ទៀតនៅភ្នំពេញ

Media LNN | May 31, 2023
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាល នឹងសងស្ពានឆ្លងទន្លេ ៣ទៀតនៅភ្នំពេញ
Clinic narith

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល នឹងបន្តសាងសង់ស្ពា ន៣បន្ថែមទៀតនៅរាជធានីភ្នំពេញ។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានអញ្ជើញជាអធិបតីដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ទី១ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ។ ទី២ ស្ពានផ្សារភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញបាវិត »។ ជាមួយគ្នានេះ សម្តេចបញ្ជាក់ថា ផ្លូវល្បឿនលឿនទុកឲ្យគេវិនិយោគ តែយើងត្រូវចំណាយធ្វើស្ពាន ខ្ញុំមិនចង់ឲ្យប្រជាពលនៅពេលឆ្លងស្ពានពេលណាក៏ត្រូវបង់លុយទេ ដូច្នេះហើយបានជាកន្លងទៅយើងបានទិញស្ពានព្រែកព្នៅត្រឡប់មកវិញ ប្រជាជនចងឆ្លងប៉ុន្មានជើងឆ្លងទៅ »។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «ប្រជាពលរដ្ឋគាត់ឆ្លងមួយថ្ងៃប្រាំជើង បើបង់លុយប្រាំដង គឺមិនកើតទេ ដូច្នេះហើយបានជារាជរដ្ឋាភិបាលសុខចិត្តចំណាយថវិកាដើម្បីសាងសងស្ពាន»។

ដោយឡែកតម្រូវការស្ពានទី៣ សម្តេចតេជោ បញ្ជាក់ថា «ស្ពានដែលម្ដុំចាក់អង្រែ ឆ្លងទៅព្រែកប្រា»។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា «ពេលនេះលោក ឃួង ស្រេង កំពុងចង់យកស្ពានដែកនៅឬស្សីកែវនេះ យកទៅដាក់នៅតំបន់ព្រែកប្រា»។

ឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំពីគម្រោងការអភិវឌ្ឍផ្សេងៗជាច្រើនទៀតដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសដែលកម្ពុជាមានសុខសន្តិភាព៕