Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចិននាំចូលទុរេនវៀតណាមច្រើនជាង​ទុរេននាំចូល​ពីថៃលើសដល់ទៅ ៣ដងឯណោះ

Media LNN | May 31, 2023
ចិននាំចូលទុរេនវៀតណាមច្រើនជាង​ទុរេននាំចូល​ពីថៃលើសដល់ទៅ ៣ដងឯណោះ
Clinic narith

អ្នកនាំចូលផ្លែឈើម្នាក់ឈ្មោះ Bob Wang បានប្រាប់សារព័ត៌មាន SCMP ថា លោកបានចុះកុងត្រា​ជាមួយ​ម្ចាស់ចំការ​ទុរេនវៀតណាម ៣ ០០០ ហិកតា និងអាចនាំចូលមកលើទីផ្សារចិនបាន​ប្រមាណ ៣ ០០០ កុងទ័រនឺ​ ឬ ៦០ ០០០ តោនក្នុងឆ្នាំនេះ ខណៈចំនួនមួយនេះ គឺច្រើនជាង​កាល​ដែលលោក​នាំទុរេន​ពីថៃ ដល់ទៅ ៣ដងឯណោះ។

បុរសម្នាក់នោះក៏បានបន្ថែមទៀតថា កាលពីឆ្នាំទៅ ចិនបាននាំចូលទុរេនច្រើនជាង ៨២០ ០០០តោន ហើយលោកមានជំនឿចិត្តថា ឆ្នាំនេះ​ទំហំ​ការនាំចូល​នឹង​អាចកើនលើស ៩០០ ០០០តោន​យ៉ាងងាយ។

គួររំលឹកដែរថា ផ្លែទុរេន​កំពុង​ពេញនិយម​ខ្លាំងនៅទីផ្សារស្រុកចិន ហើយទោះបីជាមានការត្រួតពិនិត្យការនាំចូលតឹងរ៉ឹងខ្លាំង ក្នុងអំឡុងពេលជំងឺរាតត្បាតក៏ដោយ ក៏ប្រទេសចិនបាននាំចូលទុរេនច្រើនជាងបួនដងក្នុងឆ្នាំ ២០២២ បើធៀបនឹងឆ្នាំ ២០១៧ ដែលនាំឱ្យតម្លៃសរុបកើនឡើងដល់ជាង ៤ពាន់លានដុល្លារ។

ក្នុងនោះ ថៃជាអ្នកនាំចេញទុរេនធំបំផុត​សម្រាប់ទីផ្សារស្រុកចិន ប៉ុន្តែ​តំណែងមួយនេះ​អាច​រង្គោះរង្គើ ក្រោយ​វៀតណាម និងប្រទេសនៅអាស៊ានផ្សេងទៀតដូចជា ម៉ាឡេស៊ី និងហ្វីលីពីន ក៏​កំពុង​សម្លឹងរកឱកាស​ពង្រីកទីផ្សារទុរេន​របស់ពួកគេ ទៅកាន់ប្រទេសចិនដូចគ្នា៕