Alynana Media Cambodia
Icon Collap
clinic narit

សម្តេចតេជោ ហ៊ុន សែន មិនគាំទ្រនយោបាយថ្មីរបស់អ្នកនយោបាយថៃ​ ថានឹងបណ្តេញពលករកម្ពុជា និងឡាវចេញពីទឹកដីថៃ

Media LNN | Jun 03, 2023
សម្តេចតេជោ ហ៊ុន សែន មិនគាំទ្រនយោបាយថ្មីរបស់អ្នកនយោបាយថៃ​ ថានឹងបណ្តេញពលករកម្ពុជា និងឡាវចេញពីទឹកដីថៃ
Clinic narith

កណ្តាល៖​ ប្រមុខរាជរដ្ឋាភិបាលកម្ពុេជា​ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនទាន់បកប្រែផងគេគំរាមបណ្ដេញចេញកម្មករកម្ពុជា​ និងកម្មករឡាវ។ ក្នុងករណីនេះសម្តេចមិនជ្រៀតជ្រែកកិច្ចការងាររបស់អ្នកណាទេ ក៏ប៉ុន្តែសង្ឃឹមថា អ្នកមើលឲ្យឆ្ងាយពីប្រទេសថៃ​ សម្តេចគ្រាន់តែប្រាប់ថា អ្នកឈ្នះឆ្នោតនៅប្រទេសថៃ ប៉ុន្តែមិនប្រាកដថាអ្នកអាចក្លាយជានាយករដ្ឋមន្រ្តី និងបង្កើតរដ្ឋាភិបាលបានទេ។
សម្តេចតេជោ​ ហ៊ុន​ សែន​ បានបន្តថា អ្នកនយោបាយរបស់ថៃគេបានដាក់ចេញនយោបាយថា បើគេកាន់តំណែងជានាយករដ្ឋមន្រ្តី គេនឹងបណ្តេញពលករបរទេសចេញពីថៃ​ ដែលសម្តេចហៅថា​ ជានយោបាយមួយដែលមិនទទួលបានការគាំទ្រពីប្រទេសជិតខាងដូចជាកម្ពុជា​ និងឡាវនោះទេ ជាការប៉ះពាល់ដល់ពលករផង ដល់សហគ្រាសនៅថៃផង។ សម្តេចបានលេីកឡេីងដូចនេះ​ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត​ នៅស្រុកពញាឮ ខេត្តកណ្តាលជិត ២ម៉ឺននាក់ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា​៖​ «កម្ពុជាក៏មិនមានអ្វីទេ ក៏ប៉ុន្តែគ្រាន់តែផ្តាំផ្ញើថា​ គួរតែប្រុងប្រយ័ត្ន ខ្ញុំមិនប្រដៅអ្នកនយោបាយថៃទេ ក៏ប៉ុន្តែគួរតែប្រុងប្រយ័ត្ន ហើយកម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់ដោយមិនជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់ប្រទេសទេ ប៉ុន្តែវាប៉ះពាល់ដល់កម្មករ-កម្មការិនីរបស់យើងដែលកំពុងធ្វើការនៅប្រទេសថៃ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានសរសើរ​ លោក​ ប្រាយុទ្ធ​ ចាន់ អូចា ដឹកនាំប្រទេសកន្លងទៅ គាត់យកចិត្តទុកដាក់ចំពោះកម្មករ-កម្មការិនីដែលមិនស្របច្បាប់ឲ្យក្លាយទៅជាកម្មករស្របច្បាប់ ប៉ុន្តែសម្រាប់នយោបាយថ្មីបែរជាមាននយោនាយបណ្ដេញពលករចេញទៅវិញ៕